/Cambodia-vs-Pakistan/5cf9deb74c2c9_1559879340_medium.jpg)
- 2019-06-07 03:52:40
- បាល់ទាត់
កីឡាករម្នាក់នេះដែលគ្រូប៉ាគីស្ថានសរសើរធ្វើបានល្អបំផុត
- 2019-06-07 03:52:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករម្នាក់នេះដែលគ្រូប៉ាគីស្ថានសរសើរធ្វើបានល្អបំផុត
ចន្លោះមិនឃើញ
គ្រូបាល់ទាត់ជម្រើសជាតិប៉ាគីស្ថានបានសរសើរខ្លាំងចំពោះអ្នកចាំទីកម្ពុជា កែវ សុខសិលា ដែលធ្វើបានល្អបំផុតជួយឲ្យម្ចាស់ផ្ទះយកឈ្នះក្រុមរបស់លោកនៅជើងទី២នៃយុទ្ធនាករណ៍ជម្រុះFIFA World Cup 2022 និង Asian Cup 2023 ជើងទី១ ជុំទី១ប្រចាំតំបន់អាស៊ី។
ក្នុងសន្និសីទកាសែតក្រោយការប្រកួត លោក Jose Antonio Nogueira បាននិយាយថា នេះជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ក្រុមទាំងពីរ។ ម្ចាស់ផ្ទះកម្ពុជាពិតជាធ្វើបានល្អ គឺមិនមែនតែការគ្រប់គ្រងបាល់ទេ ប៉ុន្តែគឺបង្កការគ្រោះថ្នាក់ខ្លាំង។ អ្នកចាំទីកម្ពុជាពិតជាធ្វើបានល្អណាស់។ រូបគេបានសង្គ្រោះបាល់ដ៏អស្ចារ្យនៅក្នុងប្រអប់មុខទី។
លោកបន្ថែមថា គ្រូកម្ពុជាបានសិក្សាស្វែងយល់ពីស្ថានភាពកីឡាកររបស់ខ្លួននៅលើទីលាន ហើយផ្លាស់ប្តូរកីឡាករចូល២នាក់ដំបូងដែលធ្វើឲ្យមានសកម្មភាពកាន់តែល្អ និងបង្កើតឲ្យមានគ្រាប់បាល់ ខណៈខ្សែការពាររបស់លោកខ្វះចន្លោះកាន់តែច្រើន។
ចំពោះជើងទី២ នៅថ្ងៃទី១១ ខែមិថុនាខាងមុខ នៅប្រទេសកាតារ លោកនឹងកែកំហុសឆ្គងរបស់ក្រុមហើយព្យាយាមវាយបកវិញតាមដែលអាចធ្វើទៅបាន៕
អត្ថបទពាក់ព័ន្ធសំខាន់ៗ
ទឹកមុខស្អាតៗណាស់ក្រោមតំណក់ទឹកភ្លៀងយប់មិញ អ្នកខ្លះជាគូពិតជារ៉ូមែនទិក
មកដឹងមូលហេតុ ជប៉ុនម្នាក់នេះ ឈរហាលថ្ងៃ ហាលភ្លៀងដើម្បីកម្ពុជាទាំងគ្មានបានលុយ១រៀល
គ្រូកម្ពុជា៖ ការឈរមើលក្រោមតំណក់ទឹកភ្លៀងរបស់អ្នកគាំទ្រ បានជួយកែប្រែស្ថានភាពប្រកួត
អបអរ ក្រុមជម្រើសជាតិកម្ពុជា ឈ្នះប៉ាគីស្ថាន ២-០ ជម្រុះ World Cup 2022