
- 2025-04-15 03:00:00
- ប្រដាល់
លោក នួន សូរិយា យល់ថា ពេជ្រ សម្បត្តិ មិនទាន់អាចប៉ះ រត់ថាំង បានទេ
- 2025-04-15 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក នួន សូរិយា យល់ថា ពេជ្រ សម្បត្តិ មិនទាន់អាចប៉ះ រត់ថាំង បានទេ
ចន្លោះមិនឃើញ
លោក នួន សុរិយា អតីតអ្នកប្រដាល់របស់កម្ពុជាល្បីឈ្មោះមួយរូបយល់ថា កីឡាករពេជ្រ សម្បត្តិ មិនទាន់អាចប៉ះ រត់ថាំង បានទេ ព្រោះតែបើប្រៀបធៀបទៅខុសគ្នាខ្លាំង។
លោកបានបញ្ជាក់ថា ពេជ្រ សម្បត្តិ ទើបតែប្រលូកគុនខ្មែរ ឬអាជីពឈឺសាច់នេះល្បាក់៣ឆ្នាំ ខណៈដែល រត់ថាំង គេប្រលូកចូល១០ទៅហើយ កម្រិតបទពិសោធ និង បច្ចេកទេសគេនៅលើឆ្ងាយ។ បើសិនឲ្យប៉ះ អាចប៉ះបានតែបើសួរថា អាចឈ្នះទេ ចម្លើយលោកថា ភាគរយតិចណាស់។
ក្នុងការបញ្ចេញមតិនេះលោកគិតថា សម្បត្តិ បើបន្តប្រឹងប្រែងអាចឈ្នះនៅថ្ងៃអនាគត ព្រោះតែលោកមើលឃើញចំណុចពិសេសរបស់សម្បត្តិមានភាពធន់ និងស៊ូសល្អ៕