• 2024-10-22 04:25:32
  • ប្រដាល់

អ្នក​គាំទ្រ​គុន​ខ្មែរ​ត្រៀម​សប្បាយ​ទស្សនា​ ខណៈ​ស្ថានីយទូរទស្សន៍​ TOWN​ និង​ WURKZ ចុះ​ MOU​ ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​

  • 2024-10-22 04:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយទូរទស្សន៍​ TOWN​ និង​ WURKZ​ ដែល​ជា​ដៃគូ​ឧបត្ថម្ភ​កាល​ពី​ម្សិលមិញ​នេះ​បាន​ធ្វើ​ពិធី​ចុះ​អនុស្សរណៈ នៃ​កិច្ចសហការ​រៀបចំ​មហា​ព្រឹត្តិការណ៍ Wurkz ប្រដាល់​គុនខ្មែរប្រចាំរដូវកាល​ទី៤ ឲ្យ​កាន់​តែ​កក្រើក​ជូន​អ្នក​គាំទ្រ​គុន​ខ្មែរ។​

ទិដ្ឋភាពម្សិលមិញ

លោក​ Tommy Kim ​ទីប្រឹក្សា​របស់​ស្ថានីយទូរទស្សន៍​ TOWN ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា​ ក្នុង​នាម​តំណាង​ខាង​ស្ថានីយ​គឺ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ពិសេស​បាន​បំពេញ​នូវ​ការ​ចង់​បាន​​របស់​ដៃគូ​សហការ​ឧបត្ថម្ភ​ដោយ​រៀបចំ​ជា​ព្រឹត្តិការណ៍​ប្រកួត​នានា​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។​ ចំនួន​អ្នក​ទស្សនា​ពី​មួយ​កម្មវិធី​ទៅ​មួយ​កម្មវិធី​មាន​កាន់​តែ​ច្រើន​ទាំង​នៅ​សង្វៀន​ផ្ទាល់​ និង​តាម​ Online ជា​ដើម។​

ទិដ្ឋភាពម្សិលមិញ

អ្នក​ជំនាញ​ផ្នែក​រៀបចំ​ប្រដាល់​នេះ​បន្ថែម​ទៀត​ថា​ TOWN​ នឹង​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ និង​ល្អ​មើល​ជូន​អ្នក​គាំទ្រ​គុន​ខ្មែរ​ក៏​ដូច​ជា​ម្ចាស់​ឧបត្ថម្ភ​នៅ​រដូវ​កាល​ថ្មី​ ទី៤​ ដែល​នឹង​ចាប់​ផ្ដើម​ក្នុង​ពេល​ខាង​មុខ​នេះ។​ ជា​មួយ​គ្នា​នេះ​ដែរ​លោក​សំណូមពរ​ដល់​សហព័ន្ធ​គុន​ខ្មែរ​សូម​ពង្រឹង​ដល់​ចៅក្រម​ អាជ្ញាកណ្ដាល​ និង​យកចិត្ត​ទុកដាក់​ចំពោះ​ការ​បំពេញ​ភារកិច្ច​ជៀសវាង​កំហុសឆ្គង​ធ្ងន់ធ្ងរ​ផ្សេងៗ​ ព្រោះ​បច្ចុប្បន្ន​នេះ​វិស័យ​ប្រដាល់​គុន​ខ្មែរ​កំពុង​រីកចម្រើន​បោះជំហាន​ទៅ​មុខ​ហើយ។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ពិធី​អនុស្សរណៈ នៃ​កិច្ច​សហការ​រៀបចំ​មហា​ព្រឹត្តិការណ៍ Wurkz ប្រដាល់​គុន​ខ្មែរ​ប្រចាំរដូវកាល​ទី៤ ​រវាង​ស្ថានីយ​ទូរទស្សន៍​ TOWN​ និង​ Wurkz ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២១​ ខែ​តុលា​ ឆ្នាំ​២០២៤​ នៅ​ផ្សារ​ទំនើប​ជីបម៉ុង​ ២៧១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី