• 2022-10-20 05:22:18
  • បាល់ទះ

ញាក់សាច់! តារាងប្រកួតបាល់ទះ Slamball​ តាមខេត្ត ធ្វើ​តាមស្តង់ដារអន្តរជាតិ​តម្លៃ​ក្បែរ​២​ម៉ឺន​ដុល្លារ

  • 2022-10-20 05:22:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះព្រឹត្តិការណ៍​កីឡា​ SEA Gamesលើក​ទី​៣២​នៅ​ ឆ្នាំ​២០២៣​។ ​វិញ្ញាសារ​កីឡា​ជា​ច្រើន​នឹង​ត្រូវ​បាន​ដាក់​​បញ្ចូល​ ហើយ​ក្នុង​នោះ​ក៏​មាន​បាល់​ទះ​ក្នុង​សាល​ផង​ដែរ ដូច្នេះ​ហើយ​ដើម្បី​ចូល​រួម​ចំណែក​លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា ក្រុមហ៊ុនស្រាបៀរ Anchor បាន​បង្កើត​ឱ្យ​​មាន​ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4x4 (៤ស្មើ) ស្តង់ដារ​​មួយ​មានឈ្មោះថា Slamball ​ដែលនឹងចាប់ផ្ដើមនៅថ្ងៃ​ទី​៥ខែ​វិច្ឆិកា​ ឆ្នាំ២០២២ខាងមុខនេះ។ ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើឱ្យ​កក្រើក​ទាំង​៨​ខេត្ត​ក្រុង​។

តារាងនៅរាជធានីភ្នំពេញ

ក្រៅ​ពី​ការ​រំពឹង​ថា​នឹង​ផ្ដល់​ទស្សនីយភាព​ជក់ចិត្ត​ដល់​អ្នកស្នេហា​វិស័យ​កីឡា​បាល់ទះ​នៅ​កម្ពុជា​ហើយ​នោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍និងកាន់តែពិសេស ដើម្បីផ្ដល់ភាពងាយស្រួលនិងផាសុកភាពដល់​កីឡាករ​អំឡុងពេលប្រកួត ក្រុមហ៊ុនស្រាបៀរ​ Anchor បាន​បង្កើត​តារាង​បាល់ទះ​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ដោយ​មាន​ការ​ចាក់បេតុង និងក្រាលប៉ុងគុណភាពល្អ​រចនា​បទ​តែ​មួយ​យ៉ាង​ស្រស់​ស្អាត សរុប​ចំនួន៨តារាងនៅក្នុងបណ្ដាខេត្តចំនួន៧និង​ក្រុង​ ជូន​ដល់​ម្ចាស់​តារាង​នីមួយៗ​ដោយ​ឥតគិត​ថ្លៃ​។

តារាងនៅខេត្តកំពង់ចាម

លោក ឈុន រត្ថា អ្នកគ្រប់គ្រង​ការ​រៀប​ចំ​តារាង​បាល់ទះ បាន​​ឱ្យ​ដឹង​ថា តារាង​បាល់ទះ​នៅតាម​ខេត្ត​សរុ​បមាន​ចំនួន៧ មានចាក់បេតុងរួចស្រេចចំនួន២ (ព្រៃវែង និងកំពត) គ្មានចាក់បេតុងចំនួន៥ និង​ភ្នំពេញ​១កន្លែង​មានចាក់បេតុងរួចជាស្រេច។ សម្រាប់តារាងបាល់ទះដែលគ្មានបេតុង ខាង​ក្រុមហ៊ុន​ Anchor​ បានចាក់បេតុង និងរៀបចំក្រាបប៉ុងជូន តាមបែបលក្ខណៈស្តង់ដារអន្តរជាតិ ប៉ុន្តែ​សម្រាប់​តារាងបាល់ទះដែលមានបេតុងស្រាប់ ក្រុមហ៊ុនគ្រាន់តែរៀបប៉ុងជូនឱ្យ​ដូចគ្នា ដោយ​ការ​ចំ​ណាយ​ទាំងអស់ជាបន្ទុករបស់ក្រុមហ៊ុន។

ហេតុ​អ្វី​បាន​ចាត់​​ទុក​ថា​នេះ​ជា​តារាង​បាល់ទះ​ស្តង់ដារ? ចាត់ទុក​តារាង​បាល់ទះ​ស្តង់ដារ​ មក​ពី​ការ​ការ​រៀប​ចំ​ចាក់​បេតុង ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យកចិត្ត​ទុកដាក់​ មាន​ការ​បង្ហាប់​ដីឱ្យ​ណែន​ល្អ ដាក់​សាច់​ដែក កញ្រ្ចែង និង​មាន​សាច់​បេតុង​ត្រូវ​គីប ការ​សី ការ​វាស​់ទឹក​ជាច្រើន​ទៀត ដើម្បី​ធានា​បាន​នូវ​គុណភាព មិន​ស្រុត និង​មិន​ប្រេះ​ ប្រើប្រាស់​បាន​យូរ​អង្វែង។ ក្រៅ​ពី​នេះ​មាន​ការ​​បំពាក់​ប៉ុង​គុណ​ភាព​ស្តង់​ដារអន្តរៈជាតិ​កុម្ម៉ង់​ពី​ក្រៅ​ស្រុក​ និង​មាន​ការ​តំឡើង​ដោយ​អ្នកជំនាញ​។ នេះ​បើ​តាម​ការ​​ឱ្យ​ដឹង​ពី​លោក ឈុន រត្ថា។

តារាងនៅខេត្តកំពង់ស្ពឺ

លោក​បាន​បង្ហើប​ទៀត​ថា ក្នុង​តារាងបាល់ទះ​មួយ​ ក្រុមហ៊ុនចំណាយប្រាក់ប្រមាណជាង១ម៉ឺនដុល្លារ ទៅ២ម៉ឺនដុល្លារតាមទំហំតារាង ហើយ​អ្វី​ដែល​ថ្លៃ​បំផុត​នោះ​គឺកម្រាល​ប៉ុង​នេះ​តែ​ម្ដង ដោយ​ក្នុង​មួយ​តារាង​ត្រូវ​ចាយ​ខ្ទង់​ជាង​១​ម៉ឺន​ដុល្លារ។ ប៉ុង​​ដែល​បំពាក់​លើ​តារាង​ទាំង​៨​មាន​ឈ្មោះ​ថា Synhetic Pvc badmition court floor carpet mat មាន​៦​ស្រទាប់​ កម្រាស់ 4.5 mm-8mm មិនជ្រាបទឹក មិន​​រអិល និង​ផ្ដល់​អត្ថប្រយោជន៍ជា​ច្រើន​ទៀតដល់​កីឡាករ​។

តារាងនៅខេត្តបាត់ដំបង

គួរ​បញ្ជាក់ថា តារាងទាំង៨សុទ្ធតែមានដំបូល (ម្ចាស់តារាងធ្វើខ្លួនឯងជាស្រេច) ហើយ​ក្រុមហ៊ុន​ស្រា​បៀរ ​Anchor​ បានជ្រើសរើសយកតារាង​នៅ​ទីតាំង​ដូច​ខាង​ក្រោម​៖ ១- នៅភ្នំពេញ៖ តារាងបាល់ទះ MG GYM (មានដំបូង និងបេតុង)

២- នៅខេត្តកណ្ដាល៖ តារាងបាល់ទះប្លប់ត្នោតជ្រៃលាស់ (មានដំបូង គ្មានបេតុង)

៣- នៅខេត្តព្រៃវែង៖ តារាងបាល់ទះ GS (មានដំបូង និងបេតុង)

៤- នៅខេត្តកំពង់ចាម៖ តារាងបាល់ទះ លាភ ហេងហេង (មានដំបូង គ្មានបេតុង )

៥- នៅខេត្តសៀមរាបតារាងបាល់ទះ ៧៧៧ (មានដំបូល គ្មានបេតុង)

៦- នៅខេត្តបាត់ដំបង៖ តារាងបាល់ទះពូថុល (មានដំបូល គ្មានបេតុង)

៧- នៅកំពង់ស្ពឺ៖ តារាងបាល់ទះឆាស្មី (មានដំបូង គ្មានបេតុង)

៨- នៅកំពត៖ តារាងបាល់ទះថ្នល់រទេះភ្លើង (មានដំបូង មានបេតុង)៕

អត្ថបទ៖ ប្រុស​ យុទ្ធ

មតិយោបល់