
- 2025-04-25 00:40:00
- បាល់ទាត់
Jamie Vardy ៖ Leicester នឹងនៅតែជាចំណែកមួយក្នុងបេះដូងរបស់ខ្ញុំ
- 2025-04-25 00:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jamie Vardy ៖ Leicester នឹងនៅតែជាចំណែកមួយក្នុងបេះដូងរបស់ខ្ញុំ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jamie Vardy ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីក្លិប Leicester City បន្ទាប់ពីបញ្ចប់រដូវកាលនេះ ក្រោយពេលរួមរស់អស់រយៈពេល១៣ឆ្នាំ។
បន្ទាប់ពីមានការចាកចេញខ្សែប្រយុទ្ធខាងលើ បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា Leicester City នឹងនៅតែជាចំណែកមួយក្នុងបេះដូងរបស់គេ បើទោះបីជាគេត្រូវចាកចេញក៏ដោយ។ គេដឹងថា នឹងមានថ្ងៃនេះមកដល់ គេបានរួមរស់ជាមួយក្លិនកញ្ជ្រោងអស់១៣ឆ្នាំ ហើយឈ្នះពាន និងជោគជ័យយ៉ាងច្រើន។
Vardy បានចូលរួមជាមួយ Leicester ដោយទិញពីក្រោម Fleetwood ត្រឹមតម្លៃ១លានអឺរ៉ូ ចាយលុយទិញមែនតែគុណភាពរបស់ខ្សែប្រយុទ្ធរូបនេះអាចឈ្នះបានមានដូចជា English Premier League ១លើក FA Cup ១លើក និង Championship ២លើក ព្រមទាំងឈ្នះពាន Community Shield ។ បន្ថែមលើសពីនេះគេក៏បានចូលរួមលេងឲ្យជម្រើសជាតិអង់គ្លេសបាន២៦ប្រកួតផងដែរ៕