
- 2025-04-18 00:36:00
- បាល់ទាត់
Ruben Amorim គិតថាអ្នកគាំទ្របានចាកចេញពីកីឡដ្ឋានពេល Lyon នាំមុខ៤-២
- 2025-04-18 00:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ruben Amorim គិតថាអ្នកគាំទ្របានចាកចេញពីកីឡដ្ឋានពេល Lyon នាំមុខ៤-២
ចន្លោះមិនឃើញ
អ្នកចាត់ការរបស់បិសាចក្រហមលោក Ruben Amorim យល់ថាក្រុមអ្នកគាំទ្របានចាកចេញពី Old trafford អស់ទៅហើយនៅពេលដែល Lyon កំពុងនាំមុខ៤-២។ សម្រាប់ការប្រកួតជើងទី២នៃពានរង្វាន់ UEFA Europa League ជើងទី២កាលពីយប់មិញនេះ។
ដូចគេថាការប្រកួតមិនទាន់ចប់កុំទាន់អស់សង្ឃឹម ជាក់ស្ដែងការប្រកួតរវាងបិសាចក្រហម Manchester United និង Lyon នេះឯងបន្ទាប់ពីចប់៩០នាទី២-២។ ក៏ឈានដល់ម៉ោងបន្ថែម១៥នាទី២ដង ក្នុងម៉ោងបន្ថែមនោះបិសាចក្រហមត្រូវបានក្រុមភ្ញៀវនាំមុខ៤-២ នៅនាទីទី១០៩ តែយ៉ាងណាពេលវេលានៅសល់ជាង១០នាទីប៉ុណ្ណោះម្ចាស់ផ្ទះអាចវាយបកបាន៣គ្រាប់មកវិញភ្លាមៗដើម្បីយកឈ្នះ៥-៤។
ក្នុងជ័យជម្នះនេះអ្នកចាត់ការរបស់បិសាចក្រហមយល់ថា អ្នកគាំទ្រខ្លួនបានឈប់គាំទ្រ និងចាកចេញពីកីឡដ្ឋានទៅផ្ទះអស់ទៅហើយ ព្រោះតែលទ្ធផលត្រូវបានគេនាំមុខដល់ទៅ២គ្រាប់ខណៈពេលវេលានៅដល់ត្រឹម១០នាទីជាង។ តែបាល់ទាត់គ្រប់យ៉ាងសុទ្ធតែអាចកើតឡើង៕