
- 2025-04-24 00:58:00
- បាល់ទាត់
Mikel Arteta រអ៊ូថា Arsenal លេងមិនស៊ីចង្វាក់គ្នាសោះក្នុងជំនួបទល់ Crystal Palace
- 2025-04-24 00:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mikel Arteta រអ៊ូថា Arsenal លេងមិនស៊ីចង្វាក់គ្នាសោះក្នុងជំនួបទល់ Crystal Palace
ចន្លោះមិនឃើញ
លោក Mikel Arteta អ្នកចាត់ការរបស់កាំភ្លើងធំ Arsenal បានបង្ហាញការសោកស្ដាយ និងរអ៊ូរទាំថា ក្រុមខ្លួនលេងមិនស៊ីចង្វាក់គ្នាសោះ និងធ្វើឲ្យខូចបាល់ច្រើនក្នុងជំនួបដែលធ្វើបានត្រឹមស្មើ ២-២ ជាមួយ Crystal Palace កាលពីយប់មិញនេះ។
ម្ចាស់ផ្ទះ Arsenal បានធ្វើការនាំមុខដល់ទៅ២ដង ប៉ុន្តែមិនអាចយកឈ្នះបាន ហើយបណ្ដោយឲ្យក្រុមភ្ញៀវតាមបានស្មើ២-២។ អ្នកចាត់ខាងលើបានបញ្ជាក់ទៀតថា ក្រុមរបស់ខ្លួនមានបាល់មានការគ្រប់គ្រងសាច់បាល់ តែមិនអាចធ្វើអ្វីដែលក្រុមខ្លួនចង់ធ្វើកន្លងមក។ ក្រុមរបស់លោកនៅថ្ងៃនេះលេងមិនបានល្អទាល់តែសោះ និងលេងនៅកម្រិតមួយក្រោមរាល់ដង។
បន្ទាប់ពីស្មើទល់ក្រុម Crystal Palace ក្រុមកាំភ្លើងធំ Arsenal មានស្ថិតិស្មើ១៣លើកនារដូវកាលនេះ ធ្វើឲ្យពួកគេមាន៦៧ពិន្ទុគិតត្រឹម៣៤ប្រកួត ហើយ Liverpool លើស១២ពិន្ទុ ពោលគឺមាន ៧៩ ពិន្ទុទៅហើយ ដូច្នេះនាការប្រកួតទី៣៤នេះប្រសិនបើ Liverpool លេងត្រឹមស្មើនោះពួកគេ នឹងលើកពាន English Premier League តែម្ដង៕