
- 2025-04-16 01:00:00
- បាល់ទាត់
Lewandowski ៖ ប្រកួតនេះជាមេរៀនមួយដ៏សំខាន់សម្រាប់កីឡាករវ័យក្មេងទាំងអស់
- 2025-04-16 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lewandowski ៖ ប្រកួតនេះជាមេរៀនមួយដ៏សំខាន់សម្រាប់កីឡាករវ័យក្មេងទាំងអស់
ចន្លោះមិនឃើញ
ប្រកួតនេះជាមេរៀនមួយដ៏សំខាន់សម្រាប់កីឡាករវ័យក្មេងទាំងអស់ Champions League គឺជា Champions League ។ នេះជាការលើកឡើងរបស់ខ្សែប្រយុទ្ធ Barcelona គឺកីឡាករ Lewandowski បន្ទាប់ពីចាញ់ក្រោមថ្វីជើង Dortmund នៅជើងទី២ ៣-១ ក្នុងការប្រកួត UEFA Champions League។
Lewandowski យល់ថា ការប្រកួតនេះវាបានបង្រៀនយ៉ាងច្រើនដល់កីឡាករថ្នាលរបស់ Barcelona UEFA Champions League គឺ UEFA Champions League ដាច់ខាតត្រូវតែត្រៀមខ្លួនឲ្យបានល្អបំផុត ហើយលេងឲ្យបានល្អបំផុត។ គ្រប់យ៉ាងគ្មានទេពាក្យថា ៩០% ៩៥ % ឬ១០០% បើសិនមិនទាន់បញ្ចប់ជាស្ថាពរនោះ។
បន្ទាប់ពីបញ្ចប់ទាំងពីរជើង Barcelona បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ក្នុងការប្រកួត UEFA Champions League ដោយជើងទី១យកឈ្នះ Dortmund ៤-០ និងជើងទី២ចាញ់វិញ ក្នុងដី Dortmund ដោយលទ្ធផល ៣-១ សរុបទាំងពីរជើង ៥-៣៕