• 2024-09-03 03:14:06
  • បាល់ទះ

មោទកភាព​ចំពោះ​ក្រុម​បាល់ទះ​កម្ពុជា​ជា​ថ្មី!​ ៥ប្រកួត​មិន​ចាញ់​សោះ​ឈ្នះ​ពាន​សម្ដេច​បវរ​ និង​កៅអី​ SEA V League ​

  • 2024-09-03 03:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មាន​មោទកភាព​ចំពោះ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ជា​ ដែល​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ពិសេស​ការ​នាំ​ជ័យជម្នះ​មុខមាត់​ជូន​ប្រជាជន​កម្ពុជា​តាម​រយៈ​ការ​ឈ្នះ​​​ប្រាក់​រង្វាន់​ ១០០​ លាន​រៀល​ ក្នុង​ព្រឹត្តិការណ៍​​បាល់ទះ​ពានរង្វាន់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្នាំ​២០២៤​ និង​ឡើង​ទៅ​ប្រកួត​បន្ត​ក្នុង​ពានរង្វាន់ SEA V.League ឆ្នាំ​២០២៥ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ពានរង្វាន់ 2024 SEA V.League Challenge។

រូបភាពលើផេកសហព័ន្ធ

សម្រាប់​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​ចាប់​​ប្រកួត​ពី​ថ្ងៃ​ទី៣០​ខែ​សីហា ដល់​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​២០២៤ មាន​ក្រុម​ចូលរួម​ចំនួន៤ រួម​មាន​ម្ចាស់​ផ្ទះ​កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និង​ឡាវ ខណៈ​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​ជ័យជម្នះ​គ្រប់​ការ​ប្រកួត។

​ពានរង្វាន់ 2024 SEA V.League Challenge

ថ្ងៃ​ទី៣០ សីហា ២០២៤ កម្ពុជា ឈ្នះ​ ម៉ាឡេស៊ី ៣-១

ថ្ងៃ​ទី៣១ សីហា ២០២៤ កម្ពុជា ឈ្នះ​ ឡាវ ៣-០

ថ្ងៃ​ទី១ កញ្ញា ២០២៤ កម្ពុជា ឈ្នះ​សិង្ហបុរី ៣-១

រូបភាពលើផេកសហព័ន្ធ

ពានរង្វាន់​សម្តេច​មហាបវរធិបតី នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤

វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ កម្ពុជា ឈ្នះ​ ឡាវ ៣-០

វគ្គ​ផ្ដាច់ព្រ័ត្រ កម្ពុជា ឈ្នះ​ ម៉ាឡេស៊ី ៣-០

សរុប​ចំណាត់​ថ្នាក់​និង​ប្រាក់​រង្វាន់​​​ក្នុង​ពានរង្វាន់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត 2024​មាន៖

លេខ១ ក្រុម​កម្ពុជា ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​​ចំនួន ១០០ លាន​រៀល

លេខ២ ក្រុម​ម៉ាឡេស៊ី ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​ ៣០​​ លាន​រៀល

លេខ៣ ក្រុម​សិង្ហបុរី ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្តចំនួន ២០ លាន​រៀល

លេខ៤ ក្រុម​ឡាវ ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្តចំនួន​ ១០ លាន​រៀល

រូបភាពលើផេកសហព័ន្ធ

បញ្ជាក់​​ដែរ​ថា​​​ នៅ​ឆ្នាំ​២០២៤ នេះ​សហព័ន្ធ​កីឡា​បាល់ទះ​អាស៊ាន បាន​រៀបចំ​ការ​ប្រកួត​បាល់ទះ​ក្នុង​តំបន់​ជា​២​កម្រិត ដោយ​កម្រិត​​​​​ទី១ ពានរង្វាន់ SEA V.League Challenge មាន​ក្រុម​កម្ពុជា ឡាវ ម៉ាឡេស៊ី និង​សិង្ហបុរី និង​កម្រិតទី២ ​ពានរង្វាន់ SEA V.League មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និង​វៀតណាម។ ដោយ​ឡែក​កម្ពុជា នឹង​ឡើង​ទៅ​ជំនួស​កៅអី​វៀតណាម នៅ SEA V.League នៅ​ឆ្នាំ​២០២៥ ខាង​មុខ​ ក្រោយ​ក្រុម​វៀតណាម នៅ​បាត​តារាង​ក្នុង​ការ​ប្រកួត​ឆ្នាំ​២០២៤ និង​ត្រូវ​ធ្លាក់​មក​លេង​ពាន SEA V.League Challenge នៅ​ឆ្នាំ​២០២៥៕

រូបភាពលើផេកសហព័ន្ធ

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទថ្មី