- 2024-11-20 04:41:34
- ប្រដាល់
តំណាង NOCC៖ យើងរួមគ្នាបង្ហាញកិត្យានុភាពក្បាច់គុនខ្មែរក្នុងកម្មវិធីគុនខ្មែរពិភពលោក លើកទី៥ ឲ្យអន្តរជាតិកាន់តែស្គាល់
- 2024-11-20 04:41:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាង NOCC៖ យើងរួមគ្នាបង្ហាញកិត្យានុភាពក្បាច់គុនខ្មែរក្នុងកម្មវិធីគុនខ្មែរពិភពលោក លើកទី៥ ឲ្យអន្តរជាតិកាន់តែស្គាល់
ចន្លោះមិនឃើញ
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះអគ្គលេខាធិការង NOCC កោតសរសើរ និងសូមភាគីពាក់ព័ន្ធបន្តរួមគ្នាបង្ហាញកិត្យានុភាពក្បាច់គុនខ្មែរក្នុងការប្រកួតជើងឯកគុនខ្មែរពិភពលោក លើកទី៥ នេះឲ្យអន្តរជាតិរឹតតែស្គាល់បន្ថែមទៀត។
ឯកឧត្ដម តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា ក្នុងនាមតំណាង NOCC សូមកោតសរសើរចំពោះកិច្ចខំប្រឹងប្រែងរបស់សហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិក្នុងកិច្ចការរៀបចំការប្រកួតគុនខ្មែរពិភពលោក និងការពង្រីកផ្សព្វផ្សាយកន្លងមក។
ក្នុងឱកាសនៃការប្រកួតជ្រើសរើសជើងឯកពិភពលោកកីឡាប្រដាល់គុនខ្មែរលើកទី៥ ដែលនឹងធ្វើឡើងខេត្តសៀមរាបនេះសូមឲ្យភាគីពាក់ព័ន្ធពិសេសសហព័ន្ធប្រដាល់គុនខ្មែរពិភពលោកបន្តខំប្រឹងប្រែងរៀបចំការប្រកួតឲ្យរឹតតែទទួលបានជោគជ័យបន្ថែមទៀត។ ការប្រកួតនេះជាការបង្ហាញកិត្យានុភាពក្បាច់គុនខ្មែរផង បង្ហាញពីការវឌ្ឍនភាព ភាពរីកចម្រើន និងការរស់នៅដោយសន្តិភាពរបស់កម្ពុជាផងដែរដល់អន្តរជាតិ និងជាភាពទាក់ទាញបរទេសមកលេងកម្សាន្តផងដែរ។
បញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកពិភពលោកកីឡាគុនខ្មែរ លើកទី៥ នេះនឹងធ្វើឡើងនៅមុខឧទ្យានព្រះរាជដំណាក់ ខេត្តសៀមរាប ចាប់ពីថ្ងៃទី៦ ដល់ ៨ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។ ក្នុងនោះមានកីឡាករគុនខ្មែរជួរមុខដូចជា ព្រំុំ សំណាង មឿន សុខហ៊ុន សុខ ធី គោរមៈ ច័ន្ទរាជ្យ និងកីឡាករគុនខ្មែរជាច្រើនទៀតនឹងត្រូវតតាំងជាមួយបរទេសមកពី ២៤ ផ្សេងៗគ្នា៕