- 2024-11-20 07:30:00
- ប្រដាល់
មរតកក្បាច់គុនខ្មែរ នឹងបង្ហាញខ្លួននៅទឹកដីនៃដើមកំណើតកីឡាអូឡាំពិកដំបូងគឺប្រទេសក្រិក ថ្ងៃទី២៤ វិច្ឆិកា ២០២៤
- 2024-11-20 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មរតកក្បាច់គុនខ្មែរ នឹងបង្ហាញខ្លួននៅទឹកដីនៃដើមកំណើតកីឡាអូឡាំពិកដំបូងគឺប្រទេសក្រិក ថ្ងៃទី២៤ វិច្ឆិកា ២០២៤
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នឹងដឹកនាំក្រុមកីឡាករ កីឡាការិនីគុនខ្មែរ ៨រូបទៅប្រកួតបង្ហាញមរតកក្បាច់គុនខ្មែរនៅលើទឹកដី នៃដើមកំណើតកីឡាអូឡាំពិកដំបូងគេគឺប្រទេសក្រិក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងថា ការប្រកួតនៅប្រទេសក្រិកនេះជាលក្ខណៈទ្រុងទ្រាយធំសម្រាប់សហព័ន្ធសម្រាប់គុនខ្មែរតែម្ដង។ មានកីឡាករឆ្នើមៗ ៨រូប គ្រូបង្វឹក ចៅក្រម រួមទាំងក្រុមភ្លេងផងដែរ ដូច្នេះហើយនេះជាការបង្ហាញមួយដ៏សំខាន់ទៅដល់ពិភពលោក និងជាពិសេសប្រទេសចំណាស់មានប្រវត្តិក្បាច់គុនរួមទាំងជាប្រទេស នៃដើមកំណើតកីឡាអូឡាំពិកទៀតផង។
ថ្នាក់ដឹកនាំគុនខ្មែររូបនេះបន្ថែមទៀតថា ដោយសារតែកម្ពុជាមានប្រវត្តិក្បាច់គុនចំណាស់ និងជាយូរលង់មកហើយទើបមានការចាប់អារម្មណ៍ និងចង់ឲ្យកម្ពុជាបង្ហាញសិល្បៈក្បាច់គុនដល់ប្រទេសខ្លួនទើបមានការអញ្ជើញឲ្យរៀបចំជាការប្រកួតនេះឡើង។ ព្រឹត្តិការណ៍នេះក៏ជាការផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមកផង និងជាការសហការរឹតចំណងរវាងប្រទេសកម្ពុជា និងប្រទេសក្រិកផង។ ការប្រកួតនេះជាគឺជាការបង្ហាញនូវសិល្បៈក្បាច់គុនខ្មែរដ៏ល្អផូរផង់ផង និងជាការបោះជំហានទៅដល់ការបង្ហាត់បង្រៀនគុនខ្មែរនៅទីនោះផង។
បញ្ជាក់ដែរថា សហព័ន្ធប្រដាល់គុនខ្មែរកាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញនេះបានធ្វើសន្និសីទប្រកាសជាផ្លូវការពីការត្រៀមចេញទៅប្រកួតគុនខ្មែរនៅប្រទេសក្រិក។ ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្នុងនោះមានជាការដណ្ដើមខ្សែក្រវាត់ផង និងពានផងដែរ។ ជើងខ្លាំងដែលនឹងត្រូវទៅប្រទេសក្រិកនោះរួមមាន ធន់ រិទ្ធី គឹម វាសនា លន បញ្ញា ស៊ន រ៉ាគីម ឡុង សុវណ្ណឌឿន ធន់ ស៊ីហុង គង់ សំបូរ និងកីឡាការិនី ធន់ ស្រីពេញ។ ការប្រកួតនេះនឹងមានផ្សាយបន្តលើហ្វេសបុកផេក ទទក៕