- 2024-10-21 03:55:31
- ប្រដាល់
សម្ដេចបវរធិបតី៖ នៅបរទេសមានការប្រកួត Martial Arts នៅកម្ពុជារឿងអីបង្កើតការប្រកួតក្បាច់ចម្រុះមិនបាន
- 2024-10-21 03:55:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចបវរធិបតី៖ នៅបរទេសមានការប្រកួត Martial Arts នៅកម្ពុជារឿងអីបង្កើតការប្រកួតក្បាច់ចម្រុះមិនបាន
ចន្លោះមិនឃើញ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថាពេលចេញទៅបរទេសកន្លងទៅឃើញមានការប្រកួតជាលក្ខណៈ Martial Arts មានចម្រុះក្បាច់គុនប្រកួតបញ្ចូលគ្នា ដូច្នេះបានជាសម្ដេចជំរុញឲ្យបង្កើតការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណនេះឡើងរឿងអ្វីដែលមិនអាចធ្វើទៅបាន។
សម្ដេចបវរធិបតី ថ្លែងក្នុងពិធីបិទការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ កាលម្សិលមិញនេះថា នៅឯក្រៅប្រទេសមានជាការប្រកួត Martial Arts ដែលជាការប្រកួតចម្រុះក្បាច់គុនផ្សេងៗគ្នាដូចជា តេក្វាន់ដូ ការ៉ាតេ ចំបាប់ ជាដើម។ ដោយសារតែគេអាចបញ្ចូលក្បាច់គុនផ្សេងៗគ្នាហើយរៀបចំការប្រកួតទៅបានជាហេតុនាំឲ្យសម្ដេចមានគំនិតបង្កើតជាការប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរនេះឡើង។
សម្ដេចបន្ថែមទៀតថា នេះជាក្ដីសុបិនរយៈពេល ៤-៥ឆ្នាំមកហើយដោយចង់បង្កើតឲ្យមានការប្រកួតយុទ្ធគុនចម្រុះនេះឡើយ ព្រោះតែកម្ពុជាមានកេរ្តិ៍មរតកក្បាច់គុនយ៉ាងច្រើនពាសពេញប្រទេស និងរាប់ពាន់ឆ្នាំមកហើយដែលមានឆ្លាក់នៅតាមសិលាចារឹកផ្សេងៗដូចបានឃើញស្រាប។
ការប្រកួតនេះមិនត្រឹមតែជាការដាក់បញ្ចូលនៃក្បាច់គុនខ្មែរមានចំបាប់ ប្រដាល់សេរី ល្បុក្កតោ យុទ្ធគុនខម និងក្បាច់ផ្សេងៗទៀតនោះទេ ពោលជាព្រឹត្តិការណ៍មួយដែលពិសេសបានផ្សព្វផ្សាយទៅដល់ប្រជាជនកម្ពុជា រួមទាំងពិភពលោកឲ្យបានដឹងពីភាពសំបូរបែបនៃមរតកក្បាច់គុនខ្មែរដែលមានជាយូរលង់មកហើយ។ ពិសេសជាការរួមគ្នាអភិរក្ស អភិវឌ្ឍន៍ ដើម្បីកុំឲ្យបាត់បង់ និងបន្សល់ទុកឲ្យអ្នកជំនាន់ក្រោយ។
បញ្ជាក់ដែរថា ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកទី១ បានបិទបញ្ចប់ការប្រកួតជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ក្រោយចំណាយពេលអស់ ៣ថ្ងៃនៅក្នុងវិមានពហុកីឡដ្ឋានជាតិ។ ពិធីបិទការប្រកួតម្សិលមិញនេះមានការអញ្ជើញក្រោមអធិបតីភាពសម្ដេចបវរធិបតី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត៕