• 2019-06-06 23:30:00
  • បាល់ទាត់

គ្រូ​​កម្ពុជា៖​ ការ​ឈរ​មើល​ក្រោម​តំណក់​ទឹក​ភ្លៀង​របស់​​អ្នកគាំទ្រ បានជួយកែប្រែស្ថានភាពប្រកួត

  • 2019-06-06 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​រើស​ជាតិ​បាល់ទាត់​កម្ពុជា​ ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ដែល​សុទ្ធចិត្ត​ឈរ​មើល​ និង​គាំទ្រ​ក្រុម​គោព្រៃ​កម្ពុជា​ទាំង​កណ្ដាល​ភ្លៀង​ នេះ​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​ចំពោះ​កីឡាករ​ ហើយ​នេះ​ជា​សម្ពាធ​មួយ​ដល់​ក្រុម​ប៉ាគីស្ថាន​ផង​ដែរ។​

លោក Honda(ឆ្វេង) លោក Felix(ខាងស្ដាំ)

លោក​ Felix​ បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​ពួកគេ​នៅ​តែ​គាំទ្រ​ដោយ​ពេញ​ចិត្ត ​នេះ​បាន​បង្ហាញ​អំពី​សន្ដានចិត្ត​ និង​ចិត្ត​ស្រឡាញ់​ដល់​ក្រុម​បាល់ទាត់​កម្ពុជា ​ហើយ​ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​កីឡាករ​រឹតតែ​ខំប្រឹង​ប្រកួត​បន្ថែម​ទៀត។​ លោក​ពិត​ជា​អរគុណ​អ្នក​គាំទ្រ​ខ្លាំង​ណាស់​ចំពោះ​ការ​ប្រកួត​យប់​មិញ​នេះ។​

សៀង ចន្ធា ពេលស៊ុតចូល

គ្រូ​បង្វឹក​ដែល​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​និយម​បាល់ទាត់​កម្ពុជា​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​មក​គាំទ្រ​យប់​មិញ​ ជា​ពិសេស​ឈរ​មើល​ក្រោម​តំណក់​ទឹក​ភ្លៀង​នេះ​ គឺ​វា​បាន​ជួយ​ក្រុម​កម្ពុជា​បាន​ច្រើន​ រួម​ធ្វើ​ឲ្យ​ស្ថានភាព​ការ​ប្រកួត​ខុសប្លែក​ មាន​អាទិភាព​ និង​មាន​ភាព​វិជ្ជមាន​ច្រើន​លើ​ទីលាន។​

កីឡាករឈរអរគុណអ្នកគាំទ្រ

ការ​ប្រកួត​ជើង​ទី​១ ​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះយប់​មិញ​នេះ​ គឺ​ឈ្នះ​ក្រុម​ភ្ញៀវ ​ប៉ាគីស្ថាន​ ដោយ​លទ្ធ​ ២-០​ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ។​ ចំណែក​ជើង​ទី២​ នឹង​ត្រូវ​ធ្វើ​ឡើង​ឯ​ប្រទេស​កាតា៕​

ទិដ្ឋភាពអ្នកគាំទ្រមើលទាំងកណ្ដាលភ្លៀង

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់