• 2025-04-10 02:03:00
  • បាល់ទាត់

បញ្ហា​របស់​ Taimu Hisai ត្រូវ​បាន​ដោះ​ស្រាយ​ និង​បញ្ចប់​រឿង

  • 2025-04-10 02:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​បញ្ហា​របស់​ Taimu Hisai ​ដែល​បាន​​ត្រូវ​គេ​បន្លំ​ប្ដូរ​លុយ​ចំនួន ២៥០ ដុល្លារ​នោះ​ត្រូវ​បាន​ដោះស្រាយ ហើយ​​កីឡាករ​ជប៉ុន​ក៏​បាន​ធ្វើ​ការ​សុំ​ទោស និង​បាន​លុប​ផុស​នោះ​ចេញ​វិញ​​ហើយ​ដែរ​។​

កាល​ពី​ពេល​ថ្មី​ៗ ​នេះ​ Taimu Hisai បាន​បង្ហោះ​ថា រូបគេ​ពិត​ជា​​មាន​ការ​ខក​ចិត្ត និង​លែង​ចង់​មក​កាន់​កម្ពុជា​ម្ដង​ទៀត​ដ្បិត​តែ​មាន​ការ​បន្លំ​ប្ដូរ​លុយ​ក្លែង​ក្លាយ​ចំនួន​២៥០​ដុល្លារ​ កាល​ខ្លួន​មក​ប្រកួត​នៅ​ខ្មែរ​ជាមួយ លី ចំរើន​ ​នោះ​។ ​យ៉ាង​ណា​បន្ទាប់​​ពី​មាន​ការ​ផុស​នោះ​ក៏​មាន​ការ​អន្តរាគមន៍​ភ្លាម​​ៗ​ពី​ខាង​ស្ថានីយ​ទូរទស្សន៍​ថោន ដោយ​ស្ថានីយ​សម្រេច​​ចេញ​ប្រាក់​សង​ទៅ​កាន់​កីឡាករ​ជប៉ុន​វិញ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក Tommy Kim ទីប្រឹក្សា​ថោន​។

​​បន្ទាប់​ពី​មាន​ការ​សម្រួល​នោះ​ Taimu Hisai ​ក៏​បាន​ធ្វើ​ការ​សុំ​ទោស​ និង​ពោល​ពាក្យ​ថា នៅ​តែ​ស្រលាញ់​កម្ពុជា តែ​ព្រោះ​​អារម្មណ៍​មួយ​ឆាវ​ទើប​សម្រេច​ចិត្ត​ផុស​​​បែប​នេះ​៕ ​​

Phon Pheaktra

មតិយោបល់