• 2025-04-11 01:04:00
  • បាល់ទាត់

Rúben Amorim និយាយ​ពី​កំហុស​របស់ Anana បែប​នេះ​

  • 2025-04-11 01:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​របស់​ Manchester United និង​ក្រុម Lyon បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​២-២ ក្នុង​ការ​ប្រកួត​ UEFA Europa League តែ​ក្នុង​នោះ​ក៏​មាន​ការ​បង្កើត​កំហុស​របស់អ្នក​ចាំ​ទី Onana របស់​បិសាច​ក្រហម។

ការ​បង្កើត​កំហុស​នេះ​វា​បាន​កើត​ឡើង​ជា​ញឹកញាប់​សម្រាប់​អ្នក​ចាំ​ទី​រូប​នេះ រហូត​ត្រូវ​បាន​គេ​យក​កីឡាករ​រូប​​នេះ​ទៅ​ធ្វើ​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្ដី​នានា​។ តែ​យ៉ាង​នា​​អ្នក​ចាត់​របស់​បិសាច​ក្រហម​លោក Rúben Amorim បែរ​ជា​និយាយ​ថា នៅ​ពេល​ដែល​កីឡាករ​ណា​ម្នាក់​បង្កើត​កំហុស​​ ឬ​ក៏​កំហុស​ទាំង​ឡាយ​ គ្រប់​គ្នា​ត្រូវ​តែ​ទទួល​យក​។

អ្នក​ចាត់​ការ​ដដែល​បន្ថែម​ថា នៅពេល​ចប់​ការ​ប្រកួត​លោក​មិន​​បាន​ឃើញ Onana ទេ​ ​លោក​បម្រុង​​ នឹង​ទៅ​ស្វែង​រក​អ្នក​ចាំ​ទី​របស់​ខ្លួន​ ដើម្បី​និយាយ​លួងលោម​ឲ្យ​គេ​បាន​ស្ងប់​ចិត្ត​ និង​លើក​ទឹក​ចិត្ត​គេ​ថា វា​មិន​មាន​បញ្ហា​អ្វី​ទេ​៕

មួយ ហ៊ា

មតិយោបល់