• 2025-04-11 01:21:00
  • បាល់ទាត់

គ្រូ​របស់ Madura ថា យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​តាម​ស្មើ​​​​សិន​នៅ​ជើង​ទី​២

  • 2025-04-11 01:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​រឿង​មួយ​ដែល​មាន​ជំនឿ​ចិត្ត​ខ្ពស់​​ខ្លាំង​មែនទែន សម្រាប់​អ្នក​ចាត់​ការ​របស់​ក្រុម​ Madura United​ គឺ​លោក Angel Afredo Vera ដែល​ហ៊ាន​​និយាយ​ថា ក្រុម​លោក​យ៉ាង​ហោច​​ក៏​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​នូវ​លទ្ធផល​ស្មើ​គ្នា​៣-៣ នៅ​ជើង​ទី​២​វិញ។ ​បន្ទាប់​ពី​ចាញ់​ ៣-០ នៅ​ជើង​ទី១ ​ទល់​ក្រុម​ស្វាយរៀង​កាល​ពី​យប់មិញ​នេះ​នៅ​​ពហុ​កីឡដ្ឋាន​មរតក​តេជោ​។

​​អ្នក​ចាត់​ការ​ខាង​លើ​បាន​និយាយ​ថា ក្រុម​របស់​លោក​នៅ​សល់​ពេល​ ៩០​នាទី​ទៀត​ ដើម្បី​តាម​ស្មើ និង​យក​ឈ្នះ​មក​វិញ​នៅ​ជើង​ទី​២ ហើយ​ពួក​គេ​នឹង​ប្រឹងប្រែង​ធ្វើ​​ឲ្យ​បាន​ល្អ ដើម្បី​អ្នក​គាំទ្រ​របស់​ពួក​គេ​។ វា​ពិត​ជា​រឿង​ដែល​មិន​មែន​ស្រួល​ទេ​ ដែល​ពួក​គេ​ត្រូវ​លេង​ប៉ះ​ក្រុម​ខ្លាំង​ដូច​ជា ស្វាយរៀង ក្នុង​ការ​ប្រកួត​នៅ​ជើង​ទី​១​នេះ​។

ជើង​ទី​២ នឹង​លេង​នៅ​ទឹក​ដី​របស់ Madura វិញ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២៥ ​ដើម្បី​ស្វែង​រក១​ក្រុម​ឡើង​​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC Challenge League ៕

Daro Ly

មតិយោបល់