
- 2025-04-15 02:26:00
- បាល់ទាត់
Barcelona បានច្រានចោលហើយលើសំណើទិញ Nico នៅរដូវក្ដៅនេះ
- 2025-04-15 02:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barcelona បានច្រានចោលហើយលើសំណើទិញ Nico នៅរដូវក្ដៅនេះ
ចន្លោះមិនឃើញ
Bercelona បានច្រានចោលហើយលើសំណើ ក្នុងការទិញយក Nico Williams នារដូវក្ដៅនេះ នេះក៏ព្រោះថា រដូវកាលនេះពួកគេគិតថា ហាក់មានភាពល្អប្រសើរដែលមិនត្រូវការនាំចូលទៀតទេ។
Nico ជាខ្សែបម្រើស្លាបដ៏មានសក្ដានុពលរបស់ Athletic Bilbao ដែលពេលនេះកំពុងតែជួយក្រុមល្មមៗមួយនេះឲ្យស្ថិតនៅក្នុងកម្រិត Top 4 នៃតារាង La Liga ។ យ៉ាងណាក្រុមអ្នកមានបុណ្យបានព្យាយាមទាក់ទង និងអន្ទងចិត្តខ្សែបម្រើស្លាបជម្រើសជាតិអេស្ប៉ាញមួយនេះច្រើនលើកមកហើយ តែត្រូវបាន Bilbao ច្រានចោល ព្រោះតែសាញរឿងតម្លៃ។
Nico Williams ជាយុវជនរបស់ Athletic Bilbao និងបច្ចុប្បន្នជាកីឡាករដ៏សំខាន់ក្នុងក្រុមមួយនេះ ព្រមទាំងជាកីឡាករជម្រើសជាតិអេស្ប៉ាញដែលត្រូវបានគេមើលឃើញថា លេងយល់ចិត្តគ្នាល្អជាមួយ Yamal ថែមទៀតផង៕