
- 2025-04-14 06:30:00
- បាល់ទាត់
Ter Stegen ឆ្លើយមួយម៉ាត់យ៉ាងខ្លីពេលសួរថា «តើចង់លេងឲ្យក្លិបណា»?
- 2025-04-14 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ter Stegen ឆ្លើយមួយម៉ាត់យ៉ាងខ្លីពេលសួរថា «តើចង់លេងឲ្យក្លិបណា»?
ចន្លោះមិនឃើញ
អ្នកចាំទីរបស់ Barcelona បានឆ្លើយមួយម៉ាត់យ៉ាងខ្លីថា រូបគេរីករាយបន្តស្នាក់នៅ Barcelona នៅពេលដែលគេសួរថា តើចង់លេងឲ្យក្លិបមួយណា។
Ter Stegen មិនទាន់អាចវិលចូលទីលានវិញទេ ខណៈដែលរបួសនេះជិតនឹងជាសះស្បើយវិញ១០០ទៅហើយ ប៉ុន្តែគេមិនរំពឹងថា នឹងអាចដណ្ដើមតំណែង១១នាក់ដំបូងរបស់ Szczesny ទេ ដោយសារតែអ្នកចាំទីវ័យ៣៤ឆ្នាំកំពុងតែធ្វើបានល្អ។ តែសម្រាប់ Ter Stegen មិនមានចិត្តក្នុងការចែកផ្លូវគ្នាជាមួយក្រុមអ្នកមានបុណ្យឡើយ បើទោះបីជាមិនអាចស្ថិតក្នុងជម្រើសដំបូងក៏ដោយ។
Ter Stegen បានរងរបួសដាច់សរសៃជង្គង់ជាង៦ខែមកហើយ ខណៈដែលរបួសនេះត្រូវបានគេមើលឃើញថា នឹងអាចវិលចូលទីលានវិញឆាប់ៗ ៕