
- 2025-04-13 00:41:00
- បាល់ទាត់
Szczesny តាំងពីចូល Barcelona មិនដែលចាញ់សោះ នឹង Clean Sheets ...
- 2025-04-13 00:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Szczesny តាំងពីចូល Barcelona មិនដែលចាញ់សោះ នឹង Clean Sheets ...
ចន្លោះមិនឃើញ
អ្នកចាំទីរបស់ Barcelona ដែលបាននាំចូលមកជំនួស ter Stegen ដែលរងរបួសសោះ ពេលនេះកំពុងតែធ្វើបានល្អខ្លាំងមែនទែន ពោលគឺមិនដែលចាញ់សោះក្នុងការបង្ហាញខ្លួន ២២លើកឲ្យក្រុម ហើយថែមទាំងបិទដៃគូមិនឲ្យស៊ុតចូលដល់ទៅ១២លើក។
អ្នកចាំទីជម្រើសជាតិ ប៉ូឡូញ បច្ចុប្បន្នមានវ័យចូលក្បាល៣៥ ឆ្នាំទៅហើយ ដ្បិតតែមានវ័យជ្រេបន្តិចមែន តែបើមើលពីសមត្ថភាពនៅតែល្អ ពិបាកនឹងរកអ្នកណាមកប្រៀបបានក្នុងនាមអ្នកចាំទីដែលមានវ័យស្របាក់ស្របាលរូបគេនៅពេលនេះ។ គេមានកម្ពស់១,៩៥ ម៉ែត្រ មានទម្ងន់៩០គីឡូក្រាម កើតនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៩០ នេះមានន័យថា បើសិនជាដល់ថ្ងៃទី១៨ ខែមេសា ខាងមុខនេះដល់ថ្ងៃកំណើតរបស់គេគម្រប់៣៥ឆ្នាំតែម្ដង។
ការប្រកួតចុងក្រោយគឺគេបានបិទដៃគូមិនឲ្យស៊ុតចូលជាថ្មី ក្នុងការប្រកួតទល់ Leganes ដែលបានយកឈ្នះ ១-០ នៅក្នុងការប្រកួត La Liga សប្ដាហ៍ទី៣១ ហើយបច្ចុប្បន្នកំពុងតែស្ថិតនៅលើគេក្នុងតារាងក្របខណ្ឌកំពូលអេស្ប៉ាញមួយនេះមាន៧០ពិន្ទុក្នុងដៃតាមពីក្រោយដោយ អធិរាជស Real Madrid ដែលមាន ៦៣ពិន្ទុ តែ Real សល់១ប្រកួតក្នុងដៃ៕