• 2022-01-21 03:59:17
  • បាល់ទាត់

E-Sports ​កម្ពុជា ​បើ​នៅ​វៀតណាម​ធ្វើ​មិន​បាន​ល្អ ​អាច​មិន​មាន​នៅ​ស៊ីហ្គេម​២០២៣​

  • 2022-01-21 03:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​ការ​តាំង​ចិត្ត​មួយ​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិច​កម្ពុជា ​គឺ​ការ​ប្រកួត​កីឡា E-Sports ​នៅ​ប្រទេស​វៀតណាម​ខាង​មុខ​នេះ​នឹង​ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អ តែ​បើ​មិន​បាន​ល្អ​ទេ ​នោះ​នៅ​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វិញ ​អាច​នឹង​មិន​មាន​ប្រភេទ​កីឡា​នេះ​ទេ។

​ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ​ប្រធាន​សហព័ន្ធ​កីឡាករ​អេឡិច​ត្រូនិក​កម្ពុជា ​បាន​និយាយ​ថា៖ ​សម្រាប់​ការ​ត្រៀម​ស៊ីហ្គេម ឆ្នាំ២០២២នេះ​ ខ្ញុំមិន​ចង់និ​យាយ​អំពីថាតើប្រភេទ​កីឡា​អេឡិចត្រូនិកកម្ពុជា​ មាន​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ប្រជែង​មេដាយ​កម្រិត​ណា​នោះ​ទេ​ ប៉ុន្តែខ្ញុំចង់​ឃើញ​ពីក្រាហ្វិច​កើន​ឡើង​ពីចន្លោះ​ស៊ីហ្គេម លើកទី៣០ ​នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ​និងការចូលរួមប្រកួត ​ស៊ីហ្គេម លើក​ទី​៣១ ​នៅប្រទេសវៀតណាម ​នាខែឧសភា ឆ្នាំ២០២២ ថា​តើកម្រិតប្រកួត​ប្រជែងអាច​ឈានឡើង​បន្ថែម ​ឬធ្លាក់ចុះ ​ឬអាចរក្សានៅកម្រិតដដែល​។ ប្រសិនបើមិនរីកចម្រើនទាល់តែសោះ ឬ​រក្សា​កម្រិត​ដដែល ​ខ្ញុំនឹងពិចារណា​ជាមួយគ្នាថាតើគួររៀបចំ​ E-Sports នៅក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​យើងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ឬអត់។ ទោះបីយើងរៀបចំក៏អត់មានន័យអ្វីដែរ។

រំលឹក​ថាសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសក្រុមជម្រើសជាតិកម្ពុជា សម្រាប់វិញ្ញាសា Mobile Legends និង PUBG Mobile ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ​ការចុះឈ្មោះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ចំពោះ​ក្រុម​ជ័យ​លាភីចំណា​ត់ថ្នាក់លេខ១ ​ដល់លេខ៤ ទទួលបានការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិកម្ពុជា ព្រម​ទាំង​មានគណៈប្រតិភូ គ្រូបង្វឹក និងពិធីករ (Caster) ត្រឹមត្រូវ​មួយចំនួន។ ​ដោយ​ឡែក​កម្ពុជា ​មាន​២​ក្រុម​រួច​ជា​ស្រេច​ហើយ​សម្រាប់​ទៅ​ស៊ីហ្គេម​នៅ​វៀតណាម​សម្រាប់​វិញ្ញាសារ Pubg ​គឺ​ក្រុម​APG Esports និង​ Orange Esports ដែលជាក្រុម២ដំបូងគេ ជាប់ទៅដំណើរឆ្ពោះទៅកីឡាស៊ីហ្គេម ក្រោយ​ឆ្លងកាត់ការប្រកួតព្រឹត្តិការណ៍មុនស៊ីហ្គេម (Pre-SEAGAMES) នៅដើមឆ្នាំនេះ៕

អត្ថបទ៖ នរវិទូ

មតិយោបល់