• 2025-04-10 00:42:00
  • បាល់ទាត់

Hansi Flick យល់​ថា ការ​ឈ្នះ Dortmund ៤-០ Barcelona នៅ​តែ​​មាន​ចំណុច​កែតម្រូវ​

  • 2025-04-10 00:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​យក​​ឈ្នះ​ទៅ​លើ​ក្រុម Dortmund ៤-០ ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៃ​ពាន​រង្វាន់ UEFA Champions League ក្នុង​ទឹក​ដី​របស់​​ក្រុម​អ្នក​មាន​បុណ្យ​។ ក្នុ​ង​ជ័យជម្នះ​នេះ​លោក Hansi Flick អ្នក​ចាត់​ការ​របស់​ក្រុម​ Barcelona យល់​ថា ក្រុម​របស់​លោក​នៅ​តែ​​​មាន​ចំណុច​ដែល​ត្រូវ​អភិវឌ្ឍន៍​បន្ថែម​ទៀត​។

អ្នក​ចាត់​ការ​ខាង​លើ​បាន​លើក​ឡើង​ថា «​ខ្ញុំ​នៅ​តែ​ត្រូវ​ការ​ឲ្យ​ពួក​យើង​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​បន្ថែម​ទៀត​។ ​ថ្ងៃ​​ខ្ញុំ​មើល​ឃើញ​ថា មាន​ចំណុច​​ខ្លះ​ដែល​យើង​​ធ្វើ​បាន​ល្អ​។ យើង​នឹង​ធ្វើ​ការ​វិភាគ​នូវ​ការ​ប្រកួត​នេះ​ឡើង​វិញ​ ហើយ​ខ្ញុំ​នឹង​ប្រាប់​ទៅ​កាន់​កីឡាករ​ទាំង​អស់​ពី​ចំណុច​ទាំង​អស់​នោះ​​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​យើង​នៅ​តែ​ត្រូវ​ការ​​​ធ្វើ​ឲ្យ​ប្រសើរ​ជាង​នេះ​។ ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ជា​មួយ​លទ្ធផល​ថ្ងៃ​នេះ​ តែ​នេះ​​គ្រាន់​តែ​ជា​ដំណាក់​កាល​ទី​១​ប៉ុណ្ណោះ​»។

ជើ​ងទី​២​នៃ​ពាន​រង្វាន់​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទឹកដី​របស់ Dortmund វិញ​ម្ដង​នៅ​​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២៥ ៕

មួយ ហ៊ា

មតិយោបល់