
- 2019-06-06 13:25:13
- បាល់ទាត់
អបអរ ក្រុមជម្រើសជាតិកម្ពុជា ឈ្នះប៉ាគីស្ថាន ២-០ ជម្រុះ World Cup 2022
- 2019-06-06 13:25:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ ក្រុមជម្រើសជាតិកម្ពុជា ឈ្នះប៉ាគីស្ថាន ២-០ ជម្រុះ World Cup 2022
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថានក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជើងទី១ វគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ។
សម្រាប់ការប្រកួតនេះដែរ នៅតង់ទី១ កម្ពុជាមានឱកាសក្នុងការស្វែងរកគ្រាប់បាល់ដែរ ប៉ុន្តែធ្វើមិនបានសម្រេចឡើយ ស្របពេលខាងក្រុមប៉ាគីស្ថាន ហាក់មិនទាន់ធ្វើបានល្អនៅឡើយទេ។ ចប់វគ្គទី១ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះ។ ចូលដល់តង់២ វិញ ក្រុមប៉ាគីស្ថាន មានឱកាសល្អច្រើនសម្រាប់ការរកគ្រាប់បាល់ ប៉ុន្តែពួកគេធ្វើមិនបានសម្រេច។ ខណៈដែលខាងកម្ពុជាវិញនៅនាទី៨២ ក៏បានទម្លាយសំណាញ់ទីសម្រេច ដោយកីឡាករ សៀង ចន្ធា ធ្វើឱ្យអ្នកគាំទ្រសប្បាយរីករាយយ៉ាងខ្លាំង។ ឆ្លងកាត់តែ២នាទីប៉ុណ្ណោះ ក្រោយពីគ្រាប់ទី១ ក្រុមកម្ពុជាក៏រកបាន១គ្រាប់ទៀត ដោយ គួច សុគុម្ភៈ ធ្វើបានសម្រេច ក្រោយពីញ៉ាក់ដាច់ខ្សែការពារប៉ាគីស្ថានបានយ៉ាងល្អ។ ចប់ការប្រកួត គោព្រៃកម្ពុជា ឈ្នះក្នុងលទ្ធផល ២-០ លើក្រុមបា៉គីស្ថាន។
សម្រាប់ជើងទី២នៃវគ្គជម្រុះពានរង្វាន់ខាងលើនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៩ខាងមុខនេះ នៅទឹកដីកណ្ដាល កាតា៕