/Cambodia-vs-Pakistan/5cf9c8eb0f213_1559873760_medium.jpg)
- 2019-06-07 02:26:29
- បាល់ទាត់
ទឹកមុខស្អាតៗណាស់ក្រោមតំណក់ទឹកភ្លៀងយប់មិញ អ្នកខ្លះជាគូពិតជារ៉ូមែនទិក
- 2019-06-07 02:26:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកមុខស្អាតៗណាស់ក្រោមតំណក់ទឹកភ្លៀងយប់មិញ អ្នកខ្លះជាគូពិតជារ៉ូមែនទិក
ចន្លោះមិនឃើញ
អ្នកគាំទ្រកម្ពុជាតស៊ូទៅមើលផ្ទាល់ដល់ពហុកីឡដ្ឋានជាតិដើម្បីគាំទ្រដល់ក្រុមជម្រើសជាតិរបស់ខ្លួនដែលប្រកួតជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ជម្រុះ World Cup 2022 និង Asian Cup 2023 ទោះជាភ្លៀងស្រក់ជោកជាំតាំងពីថ្ងៃក៏ដោយ។ អ្នកស្រលាញ់បាល់ទាត់ប្រមាណជាង៣ម៉ឺននាក់ អ្នកខ្លះពាក់អាវភ្លៀង អ្នកខ្លះកាន់ឆ័ត្រ អ្នកអត់មានអ្វីទាំងអស់ដោយទទឹកខ្លួនជោក ប៉ុន្តែពួកគាត់មិនរងា ឬធុញទ្រាន់អ្វីឡើយ។ ផ្ទុយទៅវិញ ពួកគេស្រែកហ៊ោកងរំពងពេញស្តាត ទឹកមុខញញឹមស្រស់ស្រាយ ពោរពេញដោយក្តីសង្ឃឹម។
ជាលទ្ធផល កម្ពុជាបានឈ្នះប៉ាគីស្ថានដោយលទ្ធផល ២-០ ដែលរកបានយុវជនលេចធ្លោ សៀង ចន្ធា និងរៀមច្បងក្នុងក្រុមជម្រើសជាតិ គួច សុកុម្ភៈ។ តោះមើលរូបភាពច្រើនខាងក្រោមទាំងអស់គ្នា នរណាខ្លះមានមុខនៅទីនេះ? អីយ៉ា! មើលទៅអ្នកខ្លះអង្គុយមើលជាគូថែមទៀត ពិតជារ៉ូមែនទិកមែន៕