• 2025-04-09 00:24:00
  • បាល់ទាត់

Jude Bellingham យល់​ថា ក្រុម​ខ្លួន​ត្រូវ​ការ​ធ្វើ​រឿង​អភូតហេតុ​ ដើម្បី​ទម្លាក់ Arsenal នៅ​ជើង​ទី​២

  • 2025-04-09 00:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ជម្រើសជាតិ​អង់គ្លេស និង​ Real Madrid កីឡាករ Jude Bellingham ​ក្រុម​ខ្លួន​ត្រូវ​​ការ​​ធ្វើ​រឿង​ខ្លះ​ ដែល​ជា​អភូតហេតុ​ ​ទើប​អាច​ទម្លាក់​ Arsenal បាន​នៅ​ជើង​ទី​២ ។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្រោយ​ក្រុម​ខ្លួន​ទក់​សាច់​​ ៣-០ ក្នុង​ការ​ប្រកួត​ទល់​ក្រុម Arsenal ក្នុង​ការ​ប្រកួត​​ជើ​ងទី​១ នៃ​ពាន​រង្វាន់ UEFA Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​​កាល​ពី​យប់​ថ្ងៃ​ទី​៨ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ទឹក​ដី​របស់ កាំភ្លើង​ធំ​។

ខ្សែ​បម្រើ​ខាង​លើ​បាន​និយាយ​ថា ​កាំភ្លើង​ធំ​ពិត​ជា​ល្អ​ ស្ទើរ​នឹក​ស្មាន​មិន​ដល់ ក្រុម​របស់​ខ្លួន​​ពិត​ជា​សំណាង​ដែល​ចាញ់​ត្រឹម​៣​-០ នេះ​ តាម​ពិត​ទៅ​បើ​មើល​ទៅ​លើ​ឱកាស​ Arsenal គួរ​​តែ​ឈ្នះ​ក្នុង​លទ្ធផល​មួយ​ច្រើន​ជាង​នេះ​។ Real Madrid ត្រូវ​ការ​ធ្វើ​​អ្វី​មួយ​រឿង​ដែល​ស្ទើរ​នឹក​ស្មាន ដូច​ពេលនេះ​ទើប​អាច​​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​បាន​។

សូម​បញ្ជាក់​ថា ជើង​ទី​២ នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​របស់​​ Real Madrid ម្ដង​ នា​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​២:០០​​នាទី​យប់​​៕

Daro Ly

មតិយោបល់