
- 2019-06-07 02:57:53
- បាល់ទាត់
មកដឹងមូលហេតុ ជប៉ុនម្នាក់នេះ ឈរហាលថ្ងៃ ហាលភ្លៀងដើម្បីកម្ពុជាទាំងគ្មានបានលុយ១រៀល
- 2019-06-07 02:57:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងមូលហេតុ ជប៉ុនម្នាក់នេះ ឈរហាលថ្ងៃ ហាលភ្លៀងដើម្បីកម្ពុជាទាំងគ្មានបានលុយ១រៀល
ចន្លោះមិនឃើញ
Keisuke Honda ជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ដែលចូលខ្លួនមកដឹកនាំក្រុមមួយនេះ ដោយមិនមានទទួលបានប្រាក់ខែ១រៀលឡើយ។
តើកត្តាអ្វីខ្លះដែលធ្វើឱ្យកីឡាករល្បីឈ្មោះលើលោកនេះ សុខចិត្តចំណាយពេលដើម្បីខ្មែរយ៉ាងនេះ? ធ្លាប់និយាយច្រើនដងមកហើយ Honda បញ្ជាក់ថាខ្លួនស្រលាញ់កម្ពុជា និងអ្នកគាំទ្រ។ លោកចង់ផ្ដល់បទពិសោធទាំងអស់ដែលខ្លួនមានដល់ក្រុមបាល់ទាត់កម្ពុជា។ លោកជឿជាក់ថា នឹងអាចធ្វើឱ្យប្រជាជនកម្ពុជាសប្បាយចិត្តខ្លាំងក្នុងនាមលោកជាអ្នកចាត់ការ។
កាលពីយប់មិញនេះ Honda បានដឹកនាំក្រុមកម្ពុជាយកឈ្នះលើក្រុមប៉ាគីស្ថាន ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតជើងទី១ វគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ។ សម្រាប់ជើងទី២នៃវគ្គជម្រុះពានរង្វាន់ខាងលើនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៩ខាងមុខនេះ នៅទឹកដីកណ្ដាល កាតា៕