• 2019-04-12 02:05:31
  • កីឡា​ផ្សេង​ៗ

ក្រុង​ក្រចេះ​បាន​ជើង​ឯក​​កីឡា​ក្រុម ឯស្រុកសំបូរជើង​ឯកអត្តពលកម្មកីឡាសិស្សក្រចេះ២០១៩​

  • 2019-04-12 02:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​ជ្រើស​រើស​ជើង​ឯក​មធ្យម​សិក្សា​ឆ្នាំ​២០១៩​បាន​បិទ​វគ្គ​បញ្ចប់​​កាល​ពី​ល្ងាច​ម្សិល​មិញ​ ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម​ ជាក់​ ម៉េង​ហៀង​ អភិបាល​រង​ខេត្ត​ក្រចេះ។

ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈ​ពេល​៦​ថ្ងៃ​ ក្រុង​ក្រចេះ​នៅ​តែ​រក្សា​តំណែង​ជើង​ឯក​ដដែល​ក្នុង​ប្រភេទ​កីឡា​ជា​ក្រុម​ដោយ​ការពារ​ជើង​ឯក​ស្ទើរ​គ្រប់​វិញ្ញាសា​ទាំង​អស់​ រួម​មាន​ បាល់ទាត់​បុរស​នារី​ បាល់​បោះ​បុរស​នារី​ និង​បាល់ទះ​បុរស​ ប៉ុន្តែ​របូត​បាល់ទះ​នារី​ដែល​បាន​ទៅ​ស្រុក​ឆ្លូង។

សម្រាប់​ប្រភេទ​កីឡា​អត្តពលកម្ម​ ស្រុក​សំបូរ​ក្តោប​បាន​ជើង​ឯក​ច្រើន​វិញ្ញាសា​ជាង​គេ​ តាម​ពី​ក្រោយ​ដោយ​  ស្រុក​ចិត្រ​បុរី​​​ និង​ ស្រុក​ស្នួល។

ក្នុង​ពិធី​បិទ​វគ្គ​នេះ​ផង​ដែរ​ ឯក​ឧត្តម​ ជាក់​ ម៉េង​ហៀង​ បាន​ផ្តល់​អនុសាសន៍​ដល់​មន្ទីរ​អប់រំ​ យុវជន​និង​កីឡា​ខេត្ត​ ក្នុង​ការ​បន្ត​ពង្រឹង​គុណភាព​កីឡា​ បណ្តុះបណ្តាល​គ្រូ​បង្គោល​ និង​រៀប​ចំ​កែ​លំអ​ទីលាន​ខេត្ត​ ដើម្បី​ចូល​រួម​សម្រេច​ តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ឆ្ពោះ​ទៅ​ស៊ីហ្គេម​២០២៣៕

សកម្មភាព​ប្រកួត និង​ផ្តល់​ពាន​រង្វាន់ (រូបភាព​ផ្តល់​ឲ្យ)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់