
- 2024-04-10 06:55:02
- ប្រដាល់
មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ព្រឹកមិញនេះធ្វើពិធីសូត្រមន្តចំរើនព្រះបរិត្ត ឧទ្ទិសកុសលផលបុណ្យជូនដល់អតីតយុទ្ធជនពលីគ្រប់ជំនាន់
- 2024-04-10 06:55:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ព្រឹកមិញនេះធ្វើពិធីសូត្រមន្តចំរើនព្រះបរិត្ត ឧទ្ទិសកុសលផលបុណ្យជូនដល់អតីតយុទ្ធជនពលីគ្រប់ជំនាន់
ចន្លោះមិនឃើញ
កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្ដម ខូវ ឆាយ បានធ្វើពិធីសូត្រមន្តចំរើនព្រះបរិត្ត ឧទ្ទិសកុសលផលបុណ្យជូនដល់អតីតយុទ្ធជនពលីគ្រប់ជំនាន់ដែលបានចែកឋាន និងធ្វើពិធីជប់លៀងអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
ឯកឧត្ដម ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌល បានលើកឡើងថា ពិធីសូត្រមន្តចំរើនព្រះបរិត្តនេះគឺសុំសិរីសួស្ដី និងឧទ្ទិសកុសលផលបុណ្យជូនដល់អតីតយុទ្ធជនពលីគ្រប់ជំនាន់ដែលបានចែកឋាន។
នាយកមជ្ឈមណ្ឌលខាងលើបានប្ដេជ្ញាចិត្តពង្រឹងវិស័យកីឡាកងទ័ពឲ្យកាន់តែរីកចម្រើន និងទំនើបកម្មសម្ភារ ឧបករណ៍ហ្វឹកហាត់ឲ្យកាន់តែល្អប្រសើរទាន់សម័យផងដែរងាយស្រួលសមាគមកីឡាផ្សេងៗបានហ្វឹកហាត់គ្រប់គ្រាន់។
កម្មវិធីសូត្រមន្ត និងជប់លៀងអបអរសាទរខាងលើនេះបានការអញ្ជើញចូលរួមពីឧត្ដម ឃឹម ប៊ុនសុង ប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ឯកឧត្ដម តែម ម៉ឺន អនុប្រធាន ឯកឧត្ដម ខូវ ឆាយ ប្រធានមជ្ឈមណ្ឌលមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត៕