- 2024-04-08 05:15:22
- កីឡាផ្សេងៗ
ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ខេត្តព្រះសីហនុ បញ្ចប់ដោយជោគជ័យ ខណៈអ្នកជំនាញគ្រោងរៀបចំ ៤២គីឡូម៉ែត្របន្ថែមទៀត
- 2024-04-08 05:15:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ខេត្តព្រះសីហនុ បញ្ចប់ដោយជោគជ័យ ខណៈអ្នកជំនាញគ្រោងរៀបចំ ៤២គីឡូម៉ែត្របន្ថែមទៀត
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩ ក្នុងខេត្តព្រះសីហនុ បានបញ្ចប់ដោយជោគជ័យ និងមិនមានការត្អូញត្អែរណាមួយទេពីបណ្ដាអ្នកចូលរួមទាំងជាតិ និងអន្តរជាតិ កាលពីម្សិលមិញនេះ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា អ្នកចូលរួមមិនថាខ្មែរ ឬបរទេសនោះទេគឺពេញចិត្តជាខ្លាំងចំពោះការរៀបចំ ពិសេសសុវត្ថិភាពពេលរត់តែម្ដង។ អ្នករៀបចំ និងសមត្ថកិច្ច បានបិទផ្លូវ ថែរក្សាសុវត្ថិភាពពេលកំពុងរត់បានល្អ ដោយមិនមានការត្អូញត្អែរណាមួយពីអ្នកចូលរួមរត់នោះទេកាលពីម្សិលមិញនេះ។
អ្នកជំនាញផ្នែកកីឡារូបនេះបន្ថែមទៀតថា ព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ក្នុងខេត្តព្រះសីហនុ នេះគឺបានចុះបញ្ជីក្នុងអង្គការរត់ប្រណាំងពិភពលោកហើយ។ ការប្រកួតនេះដែរក៏ជាការស្ទាបស្ទង់មួយផងដែរដើម្បីឈានទៅរៀបចំការប្រកួតម៉ារ៉ាតុង ៤២គីឡូម៉ែត្រនៅពេលឆាប់ខាងមុខមួយកម្មវិធីទៀត។ ចំពោះចម្ងាយផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធគឺល្អ មានគ្រប់គ្រាន់ហើយសម្រាប់រៀបចំ ដូច្នេះប្រសិនបើការស្ទាបស្ទង់មានអ្នកចង់ចូលរួមច្រើន និងអង្គការរត់ប្រណាំងពិភពលោកចុះមកវាស់វែងផ្លូវថាត្រឹមត្រូវតាមស្តង់ដារហើយនឹងឈានដល់ការរៀបចំឡើងក្នុងពេលវេលាសមស្រប។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩ នេះធ្វើឡើងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ នៅក្នុងខេត្តព្រះសីហនុ។ កីឡាករ កីឡាការិនី ជាតិ-អន្តរជាតិ ចូលរួមសរុបខ្ទង់ ១ ៦០០នាក់។ ម្សិលមិញនេះដែរមានការចូលរួមជាអធិបតីភាពឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងថ្នាក់ដឹកនាំជាច្រើនរូបទៀត៕