• 2024-04-08 03:27:49
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ កែវ​ រ៉េមី៖​ សិស្ស​បឋម​ ITF​ មាន​ចង្វាក់​ មាន​ក្បាច់​ល្អ​ណាស់​ នេះ​ជា​ក្ដី​សង្ឃឹម​បន្តវេន​របស់​សហព័ន្ធ​

  • 2024-04-08 03:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ កែវ​ រ៉េមី​ បង្ហាញ​ស្នាម​ញញឹម​ និង​ការ​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​សមត្ថភាព​កីឡាករ​ថ្នាល​ក្មេងៗ​ដែល​ប្រកួត​កម្មវិធី​សិស្ស​បឋមសិក្សា​ប្រកបដោយ​សមត្ថភាព​ បច្ចេកទេស​ខ្ពស់​ និង​កម្លាំង​ដែល​នេះ​ហើយ​ជា​អ្នក​បន្តវេន​របស់​សហព័ន្ធ​នៅ​ថ្ងៃ​អនាគត។​

ឯកឧត្ដម​ កែវ​ រ៉េមី​

ថ្លែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​តេក្វាន់ដូ​ ITF​ នៃ​ព្រឹត្តិការណ៍​កីឡា​សិស្សបឋមសិក្សា​ ឯកឧត្ដម​ កែវ​ រ៉េមី​ បាន​ឲ្យ​ដឹង​ថា​ ឯកឧត្ដម​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ និង​មាន​អំណរ​សាទរ​ណាស់​ចំពោះ​ក្មេងៗ​ថ្នាល​ដែល​បាន​មក​ចូលរួម​ប្រកួត​នេះ​បង្ហាញ​ពី​ក្បាច់​ស្នៀត​ល្អ​ មាន​ចង្វាក់​ មាន​រលាស់​ និង​មាន​កម្លាំង។​

ទិដ្ឋភាពថ្ងៃបិទការប្រកួត

ប្រធាន​សហព័ន្ធ​ដែល​សកម្ម​ជា​មួយ​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ រីករាយ​ណាស់​ដោយ​ក្ដី​សង្ឃឹម ​ព្រោះ​បាន​មើល​ឃើញ​ហើយ​ពី​អ្នក​បន្តវេន​របស់​រៀមច្បង​ៗ​ ITF ​គឺ​សិស្ស​ថ្នាល​ដែល​បាន​ប្រកួត​ក្នុង​កម្មវិធី​សិស្ស​បឋម។​ សហព័ន្ធ​ខ្លះ​គឺ​មិន​សូវ​គិត​រឿង​ថ្នាល​ ប៉ុន្តែ​សម្រាប់​ ITF​ គឺ​មោទកភាព​ជា​មួយ​ធនធាន​កីឡាករ​ កីឡា​ការិនី​ល្អៗ​នៅ​ពេល​នេះ​តែ​ក៏​មិន​ដែល​ភ្លេច​ដែរ​ការ​បណ្ដុះ​ថ្នាល​ ការ​ស្វែង​រក​អ្នក​មាន​សមត្ថភាព​ត្រូវ​បន្តវេន។​

ទិដ្ឋភាពថ្ងៃបិទការប្រកួត

ឯកឧត្ដម​ កែវ​ រ៉េមី​ កែវ​ រ៉េមី​ បាន​ថ្លែង​អំណរគុណ​ចំពោះ​អាណាព្យាបាល​សិស្ស​ដែល​បាន​អនុញ្ញាត​ឲ្យ​កូន​មក​ហ្វឹកហាត់​តេក្វាន់ដូ​ ITF​ និង​តែងតែ​មក​លើក​ទឹកចិត្ត​កន្លង​ទៅ។​ ថ្នាល​ៗ​ទាំង​អស់​ក៏​មិនត្រូវ​ភ្លេច​ការ​សិក្សា​ដែរ​ ពោល​ហ្វឹកហាត់​ផង​ និង​ខំ​ប្រឹងប្រែង​រៀន​សូត្រ​ផង​ឲ្យ​វា​ជោគជ័យ​ជា​មួយ​គ្នា​ទាំង​ព្រម​តែ​ម្ដង។​

ទិដ្ឋភាពថ្ងៃបិទការប្រកួត

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF ​ក៏​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ ឆ្នាំ​២០២៤​ នេះ​ដែរ។​ ដោយ​ឡែក​សហព័ន្ធ​តេក្វាន់ដូ​ ITF​ បាន​ធ្វើ​ពិធី​បិទ​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​នៅ​ទីលាន​ហ្វឹកហាត់​ក្រុម​ជម្រើស​ជាតិ​កាល​ពី​ថ្ងៃ​ទី៦​ ខែ​មេសា​ ឆ្នាំ​២០២៤​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ កែវ​ រ៉េមី​ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត៕​

ទិដ្ឋភាពថ្ងៃបិទការប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់