- 2024-04-01 10:00:00
- កីឡាផ្សេងៗ
គណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា៖ ឯកឧត្ដម ជា សុមេធី ត្រូវបានជ្រើសតាំងជាប្រធានថ្មី
- 2024-04-01 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា៖ ឯកឧត្ដម ជា សុមេធី ត្រូវបានជ្រើសតាំងជាប្រធានថ្មី
ចន្លោះមិនឃើញ
មហាសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជា កាលពីពេលថ្មីៗនេះបានអនុម័តជ្រើសតាំងឯកឧត្ដម ជា សុមេធី ជាក្បាលម៉ាស៊ីនថ្មីដឹកនាំគណៈកម្មាធិការជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជា។
ឯកឧត្ដម ជា សុមេធី ប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជាថ្មីបានលើកឡើងថា គណៈកម្មាធិការជាតិស្ប៉េស្បាល់ អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្បាល់អូឡាំពិកដល់បណ្ដាខេត្តនានា និងបានបណ្ដុះបណ្ដាលមន្ត្រីជំនាញទៅតាមប្រភេទជនមានពិការភាព។ ធ្វើការហ្វឹកហាត់ពួកគេក្នុងគោលបំណងផ្ដល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបានចូលរួមសកម្មភាពសង្គមតាមរយៈវិស័យកីឡា និងដើម្បីពង្រឹងសុខុមាលភាពដល់ពួកគាត់។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ដល់អាទិភាពការងារពិការភាពក្នុងកម្មវិធីការងាររបស់ក្រសួងដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិជាបន្តបន្ទាប់សំដៅពង្រឹងពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាពបានទទួលរបបឧបត្ថម្ភពីរដ្ឋសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយឥតគិតថ្លៃសេវាអក្សរស្ទាប និងភាសាសញ្ញា។
បញ្ជាក់ដែរថា មហាសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជា ជ្រើសតាំងប្រធានថ្មីនេះធ្វើឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ឯកឧត្ដម ជា សុមេធី ក្លាយជាប្រធានថ្មីជំនួសឯកឧត្ដម វង សូត ដែលទទួលភារកិច្ចថ្មី៕