- 2024-04-24 12:35:13
- បាល់ទាត់
Neymar នៅតែរក្សាកំណត់ត្រាខ្សែប្រយុទ្ធមានតម្លៃខ្លួនខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រដោះដូរកីឡាករ
- 2024-04-24 12:35:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar នៅតែរក្សាកំណត់ត្រាខ្សែប្រយុទ្ធមានតម្លៃខ្លួនខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រដោះដូរកីឡាករ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Neymar នៅតែរក្សាកំណត់ត្រាជាខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រដោះដូរកីឡាករជាង៧រដូវកាលកន្លងទៅនេះ។ បើយោងតាមស្ថិតិរបស់ Transfermarkt។
កំណត់ត្រាដ៏អស្ចារ្យរបស់ Neymar នេះគឺកើតឡើងនៅដើមរដូវកាលឆ្នាំ២០១៧/១៨ ដែលនៅពេលនោះក្លឹប Paris Saint Germain បានទិញយកកីឡាករនេះពីក្លឹប Barcelona ក្នុងតម្លៃខ្លួនរហូតទៅដល់២២២លានអ៊ឺរ៉ូឯណោះ ដែលជាកំណត់ត្រាមួយដែលមជ្ឈដ្ឋានក្នុងពិភពបាល់ទាត់មិនសឹងជឿថាអាចកើតឡើងនៅពេលនោះ។
កីឡាករប្រេស៊ីលរូបនេះមានសមត្ថភាពអស្ចារ្យមិនធម្មតា ដោយមានទម្រង់លេងល្អដោយកាលពីលេងឲ្យ Barca កាលពីឆ្នាំ២០១៣-២០១៧ បានចូលលេងបាន ១៨៦ប្រកួត និងស៊ុតចូល ១០៥គ្រាប់ រីឯមកលេងឲ្យ PSG ពីឆ្នាំ២០១៧-២០២៣ បានចូលលេង ១៧៣ប្រកួត និងស៊ុតចូល ១១៨គ្រាប់។
ខ្សែប្រយុទ្ធរូបនេះត្រូវបានគេចំអកថា ជាកីឡាករមុខលុយ និងមានអត្តចរិតរាងមិនសមរម្យបន្តិច ដោយកាលពីលេងឲ្យ PSG ក្លឹបនេះបានចាយលុយរាប់សែនដុល្លារជាប្រាក់ឧបត្ថម្ភបន្ថែមដើម្បីឲ្យកីឡាករនេះបង្ហាញអាកប្បកិរិយារួសរាយ និងសមរម្យដាក់អ្នកគាំទ្រ។
បច្ចុប្បន្ននេះ Neymar បានផ្លាស់មកលេងឲ្យក្លឹប Al Hilal ដែលជាក្លឹបអារ៉ាប៊ីសាអ៊ូឌីតដោយក្លឹបនេះបានចាយទិញយកគេមកពី PSG ក្នុងតម្លៃខ្លួន ៩០លានអ៊ឺរ៉ូ៕