• 2024-04-25 11:29:30
  • បាល់ទាត់

Xavi នឹង​បន្ត​ដឹកនាំ​ក្លឹប​ Barca ១រដូវកាល​ទៀត​

  • 2024-04-25 11:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Xavi នឹង​បន្ត​ដឹកនាំ​ក្លឹប​ក្នុង​តំណែង​ជា​គ្រូបង្គោល​ Barcelona ក្នុង​រយៈពេល​១​រដូវកាល​ខាង​មុខ​តទៀត​រហូត​ទៅ​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥​។

លោក​ Rafael Yuste អនុប្រធាន​ក្លឹប​ Barca បាន​ធ្វើ​ការ​លើក​ឡើង​នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​ធ្វើ​ការ​បញ្ជាក់​ពី​សេចក្ដី​សម្រេច​របស់​ក្លឹប​ Barca ក្នុង​អនុញ្ញាត​ឲ្យ​លោក​ Xavi បន្ត​ដឹកនាំ​ក្លឹប​នេះ​ដល់​ចប់​កុងត្រា​។

កាល​ពី​ដើម​ឆ្នាំ​នេះ​ Xavi ត្រូវ​បាន​សម្រេច​ឲ្យ​ចាកចេញ​ពី​តំណែង​ជា​អ្នកដឹកនាំ​ក្លឹប​នៅ​ចុង​រដូវកាល​ឆ្នាំ​២០២៣/២៤នេះ​ ក្រោយ​ទម្រង់​នៃ​ការ​ដឹកនាំ​ និង​ចាត់ចែង​ក្លឹប​មាន​ការ​ធ្លាក់​ចុះ​។

គ្រូបង្គោល​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ លោក​ចង់​ចាកចេញ​ពី​តំណែង​នេះ​ភ្លាមៗ​តែ​ម្ដង​តែ​ត្រូវ​បាន​លោក​ Joan Laporta ប្រធាន​ក្លឹប​ឃាត់​។

យ៉ាង​ណា​សម្រាប់​ការ​សម្រេច​ថ្ងៃ​នេះ​របស់​ក្លឹប​ Barca លោក​ Xavi នឹង​នៅ​បន្ត​ព្រោះ​តែ​ទាំង​ក្លឹប​ និង​គ្រូបង្គោល​នេះ​ផ្ទាល់​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ចង់​រួម​គ្នា​កសាង​ថ្ងៃ​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ទៅ​មុខ​ទៀត​ដើម្បី​ឆ្ពោះ​ទៅ​ការ​ឈ្នះ​ពាន​តូច​ធំ​នានា​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់