• 2024-05-03 11:26:26
  • បាល់ទាត់

Postecoglou ទទួល​ស្គាល់​ថា​ Spurs ពិត​ជា​លេង​មិន​កើត​ក្នុង​ប្រកួត​តទល់នឹង​ Chelsea

  • 2024-05-03 11:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ange Postecoglou អ្នកចាត់ការ​ក្លឹប​ Tottenham Hotspure បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ក្នុង​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​លោក​ពិត​ជា​លេង​មិន​កើត​មែន​ក្នុង​ប្រកួត​តទល់នឹង​ក្លឹប​ Chelsea ក្របខ័ណ្ឌ​ Premier League លទ្ធផល​ ០-២ នៅ​ក្នុង​ថ្ងៃ​នេះ​។

Postecoglou បាន​និយាយ​ថា​៖" យើង​មិន​ពិត​ជា​លេង​មិន​កើត​មែន​នៅ​ក្នុង​ប្រកួត​ថ្ងៃ​នេះ​ ហើយ​កំហុស​នេះ​គឺ​ដាក់​ទៅ​លើ​ខ្ញុំ​ចុះ​។ ខ្ញុំ​ទទួល​ស្គាល់​អ្នក​ទាំង​អស់​គ្នា​ថា​ យើង​លេង​មិន​កើត​មែន​ "។

លោក​បន្ត​ថា​៖" និយាយ​ប៉ុណ្ណឹង​ហើយ​ម៉េច​ទៀត​? ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អី​ទៀត​? ចង់​ឲ្យ​ខ្ញុំ​សរសេរ​របាយការណ៍​ថា​យើង​លេង​មិន​កើត​នៅ​កន្លែង​ណា​ខ្លះ​មែន​? ខ្ញុំ​បញ្ជាក់​ថា​ យើង​ពិត​ជា​លេង​អន់​មែន​ក្នុង​ថ្ងៃ​នេះ​ "។

ក្រោយ​ប្រកួត​មួយ​នេះ​សម្រាប់​ លោក​ Mauricio Pochettino អ្នកចាត់ការ​ Chelsea វិញ​បាន​បង្ហាញ​ក្ដី​រីករាយ​ជា​ខ្លាំង​ព្រោះ​តែ​លោក​លើក​ឡើង​ថា​ លោក​​ស្ថិត​នៅ​ក្រោម​សម្ពាធ​ជា​ច្រើន​សប្ដាហ៍​ហើយ​ព្រោះ​តែ​លទ្ធផល​ដឹកនាំ​ក្លឹប​មិន​ល្អ​ តែ​លទ្ធផល​នេះ​ធ្វើ​ឲ្យ​លោក​រាង​ធូរ​វិញ​បន្តិច​។

នៅ​ក្នុង​ខណៈ​នេះ​ Spurs កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៥ ក្នុង​ការ​ប្រកួត​ Premier League ដោយ​មាន​ ៦០ពិន្ទុ​ ខណៈ​ឯ​ Chelsea វិញ​ស្ថិត​នៅ​លេខ​៨ មាន​ ៥១ពិន្ទុ​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី