• 2020-08-12 00:00:00
  • ប្រដាល់

អរ​ជំនួស!​ កីឡាករ​ល្បុក្កតោ​ និង​គុន​ខ្មែរ​ Derek​ បាន​សញ្ជាតិ​ខ្មែរ​ហើយ​

  • 2020-08-12 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ក្បាច់​គុន​ ស្រឡាញ់​វប្បធម៌​ខ្មែរ​ហើយ​និងបាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជារយៈពេលជាង១០ឆ្នាំ​ Derek​ បាន​ចូល​សញ្ជាតិ​ខ្មែរ​ហើយ​នា​ពេល​ថ្មី​ៗ​នេះ។​

រូបភាពលើហ្វេសបុករបស់ Derek

កីឡាករ​ Derek​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​ខ្លួន​បាន​សញ្ជាតិ​ជា​ខ្មែរ​ហើយ។​ អ្នក​លេង​ក្បាច់​គុន​រូប​នេះ​ថា​ខ្លួន​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ចូល​ជា​សញ្ជាតិ​ខ្មែរ។​ បច្ចុប្បន្ន​នេះ​ឈ្មោះ​ជា​ភាសា​ខ្មែរ​របស់​ Derek​ គឺ​ហៅ​ថា​ ចាន់​ ឬទ្ធីស័ក្តិ។​

បុរស​ដើម​កំណើត​មក​ពី​ប្រទេស​បារាំង​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ការ​ដែល​បាន​សញ្ជាតិ​ខ្មែរ​បែប​នេះ​ គឺ​ដោយ​សារ​តែ​ រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​បាន​មើល​ឃើញ​ពី​ភាព​ឧស្សាហ៍​ព្យាយាម​ ស្រឡាញ់​កម្ពុជា​ ជួយ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​ និង​ជួយ​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​ខ្មែរ​ ពី​ខ្មែរ​លើ​ឆាក​អន្តរជាតិ​នា​ពេល​ច្រើន​ឆ្នាំ​មក​នេះ។​

រូបភាពលើហ្វេសបុករបស់ Derek

រំលឹក​ដែរ​ថា​ កីឡាករ​ Derek​ ឬ​ហៅ​ថា​ ចាន់​ ឬទ្ធីស័ក្តិ​ បាន​ហ្វឹកហាត់​ក្បាច់​គុន​ខ្មែរ​តាំង​ពី​ខ្លួន​នៅ​ឯ​ប្រទេស​បារាំង​មក​ម្ល៉េះ​ ហើយ​បើ​គិត​ពី​ការ​មក​រស់នៅ​កម្ពុជា​ក៏​ដូច​ជា​ស្វែង​យល់​ហាត់​រៀន​នេះ​ប្រហែល​ជាង​១០​ឆ្នាំ​មក​ហើយ។​ កីឡាករ​រូប​នេះ​អាច​លេង​ទាំង​ក្បាច់​គុន​ល្បុក្កតោ​ និង​ក្បាច់​គុន​ខ្មែរ​ ហើយ​បច្ចុប្បន្នជា​ម្ចាស់​ក្លឹប​ហាត់​ប្រាណ​ Prodal fight & fitness studio នៅ​ឯ​ទួលគោក​ផង​ដែរ៕​

រូបភាពលើហ្វេសបុករបស់ Derek

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់