- 2024-05-02 12:43:33
- បាល់ទាត់
Martial ត្រលប់មកហ្វឹកហាត់វិញហើយដើម្បីប្រកួតតទល់នឹង Crystal Palace
- 2024-05-02 12:43:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Martial ត្រលប់មកហ្វឹកហាត់វិញហើយដើម្បីប្រកួតតទល់នឹង Crystal Palace
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Anthony Martial បានត្រលប់មកហ្វឹកហាត់វិញហើយ ដើម្បីត្រៀមការប្រកួតរវាងក្លឹប Manchester United តទល់នឹងក្លឹប Crystal Palace នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤នេះ។
Martial មិនបានចូលរួមការប្រកួតឲ្យ Man Utd តាំងពីខែធ្នូ ឆ្នាំ២០២៣កន្លងមកព្រោះតែរបួស និងបញ្ហាសុខភាពផ្សេងៗជាបន្តបន្ទាប់ ដែលតម្រូវឲ្យកីឡាករនេះសម្រាកព្យាបាលរបួសនេះឲ្យសះស្បើយ។
ការត្រលប់មកវិញនេះអាចជាចុងក្រោយរបស់គេនៅក្លឹប Man Utd ហើយព្រោះតែកីឡាករនេះនឹងចាកចេញពីក្លឹបនេះក្នុងលក្ខណៈជា Free Agent បន្ទាប់ពីចប់រដូវកាលនេះ។
Martial ហាក់បីដូចជាមិនជោគជ័យនៅ Man Utd នោះទេជាពិសេស៤រដូវកាលចុងក្រោយនេះព្រោះតែកីឡាករនេះមានរបួសញឹកញាប់ពេក។ កីឡាករនេះបានផ្លាស់មកលេង Man Utd នៅរដូវកាលឆ្នាំ២០១៥/១៦ រហូតមកដោយចូលលេងបាន ៣១៧ប្រកួត និង៩០គ្រាប់៕