- 2024-05-03 04:32:42
- បាល់ទាត់
សហព័ន្ធប្រដាល់គុនខ្មែរ និងលោក សុផាឆៃ វិរៈភុជុង រៀបចំអាហារសាមគ្គីជូនក្រុមបាល់ទាត់សប្បុរសធម៌ជាការអបអរ
- 2024-05-03 04:32:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប្រដាល់គុនខ្មែរ និងលោក សុផាឆៃ វិរៈភុជុង រៀបចំអាហារសាមគ្គីជូនក្រុមបាល់ទាត់សប្បុរសធម៌ជាការអបអរ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោក សុផាឆៃ វិរៈភុជុង ប្រធានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) នៅល្ងាចម្សិលមិញនេះបានរៀបចំអាហារសាមគ្គីជូនក្រុមបាល់ទាត់គុនខ្មែរអលស្តារ និងក្រុមតារាកម្ពុជា ដែលបានបញ្ចប់ការប្រកួតមិត្តភាពសប្បុរសធម៌ជួយពេទ្យគន្ធបុប្ផាកន្លងទៅ។
ឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានសម្ដែងនូវការសប្បាយរីករាយជាខ្លាំងដែលការប្រកួតសប្បុរសធម៌កាលពីថ្ងៃទី១ ឧសភា ២០២៤ នេះមានការគាំទ្រច្រើនពីមហាជន និងមានការចូលរួមទស្សនារាប់ម៉ឺននាក់ដូចនេះ។ ថវិកាដែលប្រមូលបាននេះនឹងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលយកទៅសង្គ្រោះជីវិតក្មេងៗបានរាប់ម៉ឺន រាប់លាននាក់បន្តទៀត និងជួយការងារសប្បុរសធម៌ផ្សេងទៀតបានច្រើនផង។
លោក សុផាឆៃ វិរៈភុជុង ប្រធានសមាគមកីឡាបាល់ទាត់Tiffy Army FC បានឲ្យដឹងដែរថា លោករីករាយមែនទែនចំពោះការប្រកួតសប្បុរសធម៌ដែលដឹកនាំដោយសម្ដេចតេជោផ្ទាល់នេះ។ នេះជាក្ដីស្រមៃរបស់លោកពីមុនមកគឺចង់ឲ្យមានការប្រកួតបែបសប្បុរសធម៌ទាំងនេះកើតឡើងឥលូវនេះបានសម្រេចផងដែរ។ ការប្រកួតនេះបានបណ្ដុះទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋឲ្យយល់ពីតម្លៃនៃជីវិត ចេះជួយសន្ដោសប្រណីគ្នា ស្រឡាញ់គ្នា ដែលទាំងនេះគឺតាមនាំនៃពុទ្ធសាសនាផងដែរ។ មានតែសន្តិភាពផ្លូវចិត្ត ការចេះជួយគ្នា ស្រឡាញ់រាប់អានគ្នានេះទេដែលជាផ្លូវត្រឹមត្រូវក្នុងជីវិតមនុស្ស ព្រោះអ្វីៗដែលមានសព្វថ្ងៃគឺមិនមែនជារបស់ម្នាក់ៗជារៀងរហូតនោះទេ ពោលវានឹងបាត់បង់ ឬមិនអាចយកទៅជាមួយនរណាឡើយនៅពេលដែលស្លាប់ទៅ។
រំលឹកដែរថា ការប្រកួតសប្បុរសធម៌ដ៏ធំមួយបានបញ្ចប់ទៅហើយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ ដោយមាន៤ក្រុមចូលរួមប្រកួតក្នុងនោះមាន S&E AllSTAR ប៉ះ Vloger Allstars និងគូទី២ គុនខ្មែរអលស្តារ ប៉ះ ក្រុមតារាកម្ពុជា។ ថវិកាដែលប្រមូលបានពីសប្បុរសជនខ្ទង់ប្រមាណជាង ៥លានដុល្លារអាមេរិក៕