• 2024-03-31 05:15:02
  • កីឡា​ផ្សេង​ៗ

លោក​ ប៉ែន​ វុទ្ធី៖​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ការ៉ាតេ​នេះ​នឹង​ជួយ​ស្វែង​រក​ធនធាន​ល្អៗ​ឆ្ពោះ​ទៅ​ការ​ប្រកួត​ជើងឯក​យុវជន​អាស៊ី​

  • 2024-03-31 05:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ការ៉ាតេ​ ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ ហើយ​កាល​ពី​ថ្ងៃ​ទី២៩​ មីនា​ ខណៈ​លោក​ ប៉ែន​ វុទ្ធី​ ថា​វគ្គ​នេះ​នឹង​ជួយ​សហព័ន្ធ​ពិសេស​គ្រូ​ៗ​ស្វែង​រក​ធនធាន​ល្អៗ​ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ី​ ឆ្នាំ​២០២៩។​

លោក​ ប៉ែន​ វុទ្ធី​ (ឆ្វេង)

លោក​ ប៉ែន​ វុទ្ធី​ តំណាង​ក្រសួង​អប់វំ​ យុវជន​ កីឡា​ ដែល​បាន​ចូលរួម​បិទ​វគ្គ​បណ្ដុះបណ្ដាល​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ លោក​គ្រូ​ អ្នក​គ្រូ​ សិក្ខាកាម​ដែល​មក​ចូលរួម​នេះ​ទទួល​បាន​ចំណេះដឹង​ក៏​ដូច​ជា​ការ​អនុវត្តន៍​ច្រើន​នៅ​ពេល​នេះ។​ លោក​សង្ឃឹម​ថា​បន្ទាប់​ពី​បញ្ចប់​ទៅ​នេះ​សិក្ខាកាម​បាន​យក​ទៅ​ពង្រីក​ផ្សព្វផ្សាយ​ និង​បង្ហាត់​បង្រៀន​ស្វែង​រក​បាន​នូវ​ធនធាន​ក្មេងៗ​ដែល​មាន​សមត្ថភាព​ល្អ​ដើម្បី​យក​មក​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ី​ ឆ្នាំ​២០២៩​ ពេល​ខាង​មុខ។​

ទិដ្ឋភាពបិទវគ្គ

បញ្ជាក់​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ របស់​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ នេះ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៥​ ដល់​ ២៩​ មីនា​ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)។​ សិក្ខាកាម​ចូលរួម​សរុប​ ៤០​នាក់​ នារី​ ១២​នាក់។​ ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៩​ មីនា​ ២០២៤៕​

ទិដ្ឋភាពបិទវគ្គ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី