
- 2024-04-26 07:18:34
- ប្រដាល់
ចូលរួមគាំទ្រទាំងអស់គ្នា! ការប្រកួតប្រដាល់ស្វែងរកថវិកាជួយកុមារកំព្រា ថ្ងៃទី១០ ឧសភា ២០២៤
- 2024-04-26 07:18:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមគាំទ្រទាំងអស់គ្នា! ការប្រកួតប្រដាល់ស្វែងរកថវិកាជួយកុមារកំព្រា ថ្ងៃទី១០ ឧសភា ២០២៤
ចន្លោះមិនឃើញ
ការប្រកួតមិនធ្លាប់មាន និងកាន់តែពិសេសមានគូប្រកួតល្អៗចម្រុះជាតិសាសន៍ក្នុងកម្មវិធី Cambodia-Japan Charity Fight ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ស្វែងរកថវិកាយកទៅឧបត្ថម្ភមណ្ឌលកុមារកំព្រាមួយកន្លែង។
លោក មាស វិចិត្រ អគ្គនាយកក្រុមហ៊ុន LDST Development ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីប្រដាល់ Cambodia-Japan Charity Fight បានឲ្យដឹងថា ដោយសារតែដៃគូសហការរបស់ LDST ជាកីឡាករអាជីពនៅជប៉ុនហើយមានបំណងចង់ជួយកុមារខ្មែរ ជួយវិស័យប្រដាល់នៅកម្ពុជាទើបសម្រេចរួមគ្នាបង្កើតជាការប្រកួតនៅថ្ងៃទី១០ ឧសភា ខាងមុខនេះឡើង។
ដៃគូដែលជាជនជាតិជប៉ុនក៏ប្ដេជ្ញាជួយលើកស្ទួយកីឡានៅកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងជួយបណ្ដុះបណ្ដាលថ្នាលកុមារៗពិសេសនៅមណ្ឌលកុមារកំព្រាតែម្ដង។ ក្រៅតែពីរៀបចំការប្រកួតហើយនោះ ក្រុមហ៊ុន LDST Development ជាមួយដៃគូសហការនឹងឧបត្ថម្ភសម្ភារហ្វឹកហាត់ដល់កុមារៗបន្ថែមទៀត។
លោក មាស វិចិត្រ អំពាវនាវដល់មហាជន ពិសេសអ្នកស្រឡាញ់គាំទ្រវិស័យប្រដាល់នៅកម្ពុជា សូមមកចូលរួមគាំទ្រកម្មវិធីសប្បុរសធម៌ Cambodia-Japan Charity Fight និងជួយឧបត្ថម្ភថវិកាតាមលទ្ធភាពនៅថ្ងៃប្រកួតនោះ ព្រោះថវិកាដែលប្រមូលបាននៅពេលនោះនឹងប្រគល់ទៅមណ្ឌលកុមារកំព្រាមួយកន្លែង។
បញ្ជាក់ដែរថា ការប្រកួតប្រដាល់សប្បុរសធម៌ Cambodia-Japan Charity Fight នឹងធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៦ល្ងាចតទៅនៅក្នុងពហុកីឡដ្ឋានជាតិ។ ចូលទស្សនាដោយសេរី និងមានផ្សាយផ្ទាល់លើទូរទស្សន៍ CNC ផងដែរ។ សមាសភាពខាងកម្ពុជារួមមាន ពេញ វណ្ណថង រិន ដេវីត ឈឿង ល្វៃ ឡុង សុវណ្ណឌឿន និងមានគូបរទេសសរុប ៩គូ៕