• 2024-04-25 04:12:11
  • ប្រដាល់

ដៃ​ធ្ងន់​ដូច​ ធឿន​ ធារ៉ា​ អីចឹង​ធ្វើ​បាន​ជោគជ័យ​ទេ​ប្រកួត​ Kick Boxing ​យប់​នេះ

  • 2024-04-25 04:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ ធឿន​ ធារ៉ា​ នឹង​ធ្វើ​ការ​ប្រកួត​លក្ខណៈ​ Kick Boxing​ លើក​ដំបូង​នៅ​ថ្ងៃ​នេះ​ជា​មួយ​អ្នក​លេង​ក្បាច់​គុន​ចិន​ ខៃ ហ្សេបពីង ​ ក្នុង​កម្មវិធី​ GANZBERG​ រាជសីហ៍ KUN KHMER ​នៅ​ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ។​

ធឿន ធារ៉ា​ និង​ដៃគូ

លោក​ Tommy Kim ​ទីប្រឹក្សា​ស្ថានីយ​ទូរទស្សន៍​ថោន​ (TOWN)​  បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​ទីផ្សារ​ប្រកួត​ Kick Boxing​ លើ​ពិភពលោក​គឺ​មាន​ការ​ផុលផុស​ និង​មាន​ច្រើន​ ដូច្នេះ​កម្ពុជា​ក៏​ត្រូវ​ពង្រឹង​សមត្ថភាព​ត្រៀម​ខ្លួន​ជា​បណ្ដើរៗ​ផង​ដែរ។​

សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​

លោក​បន្ថែម​ទៀត​ថា​ កីឡាករ​កម្ពុជា​ត្រូវ​ត្រៀម​ខ្លួន​ ពង្រឹង​សមត្ថភាព​ ឲ្យ​បាន​គ្រប់គ្រាន់​ និង​គ្រប់​ពេល​ដើម្បី​បង្ហាញ​ក្បាច់​របស់​ខ្មែរ​ដល់​ពិភពលោក​ឲ្យ​បានដឹង​ បាន​ស្គាល់។ ​សម្រាប់​ការ​ប្រកួត​យប់​នេះ​មាន​កីឡាករ​កម្ពុជា​ខ្លះ​​ទើប​តែ​ប្រកួត​លក្ខណៈ​ Kick Boxing​ នោះ​ទេ​ ដូច្នេះ​ប្រសិន​បើ​ ចាញ់​-ឈ្នះ​ យ៉ាងណា​សូម​អ្នក​គាំទ្រ​យោគយល់​ និង​បន្ត​លើក​ទឹកចិត្ត​បន្ថែម​ទៀត។​

សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​

បញ្ជាក់​ដែរ​ថា​ យប់​នេះ​សង្វៀន​ TOWN​ នឹង​រៀបចំ​ការ​ប្រកួត​ GANZBERG​ រាជសីហ៍ KUN KHMER ​ដែល​មាន​សុទ្ធតែ​គូ​ពិសេសៗ​ដូច​ជា​ ធឿន​ ធារ៉ា​ ប៉ះ​ ខៃ ហ្សេបពីង​ រឿង​ សោភ័ណ្ឌ​ ពេជ្រ​ សម្បត្តិ​ ម៉ឺន​ មេឃា​ និង​កីឡាករ​ កីឡា​ការិនី​ ល្បីឈ្មោះ​ជា​ច្រើន​ទៀត​ផង​ដែរ។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ៨យប់​តទៅ​នៅ​ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​ និង​មាន​ផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍​ TOWN៕​

សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់