- 2024-04-25 03:05:00
- បាល់ទះ
សហព័ន្ធកីឡាបាល់ទះកម្ពុជាកក់លុយ២ម៉ឺនដុល្លារ ដើម្បីឲ្យយុវជន U20 ប្រកួតពានបាល់ទះជើងឯកអាស៊ី
- 2024-04-25 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាបាល់ទះកម្ពុជាកក់លុយ២ម៉ឺនដុល្លារ ដើម្បីឲ្យយុវជន U20 ប្រកួតពានបាល់ទះជើងឯកអាស៊ី
ចន្លោះមិនឃើញ
ការប្រកួតដណ្ដើមពានរង្វាន់បាល់ទះជើងឯកអាស៊ីអាយុក្រោម២០ឆ្នាំ Asian Men's U20 Volleyball Championship នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខ ហើយក្នុងនោះក៏មានវត្តមានរបស់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំដែរ។
មុនឈានមានឈ្មោះប្រកួតប្រជែង សហព័ន្ធកីឡាបាល់ទះកម្ពុជា បានចំណាយលុយកក់កៅអីចំនួន២ម៉ឺនដុល្លារ ខណៈកម្ពុជាទទួលបានកន្លះកៅអី។ នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងជាអគ្គលេខាធិខាសហព័ន្ធកីឡាបាល់ទះកម្ពុជាកាលពីពេលថ្មីៗ។
មន្ទ្រីជាន់ខ្ពស់សហព័នរូបនេះដដែលបានបង្ហើបឲ្យដឹងពីគោលបំណងនៃការចូលរួមថា គឺដើម្បីបង្ហាញទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ និងផ្ដល់បទពិសោធន៍ថ្មីដល់យុវជនបន្តវេន។
ក្នុងកិច្ចប្រជុំមួយនៅ SAVA នៅប្រទេសថៃកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤កន្លងទៅ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ក៏បានស្នើសុំសហព័ន្ធកីឡាបាល់ទះអាស៊ីធ្វើជាម្ចាស់ដែរ ប៉ុន្តែត្រូវបានជំទាស់ដោយភាគីវៀតណាម និងត្រូវបានសម្រេចធ្វើការប្រកួតជម្រុះនៅទឹកដីកណ្ដាលនៃប្រទេសថៃ។
នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខក្រុមជម្រើសជាតិបាល់ទះកម្ពុជាអាយុក្រោយ២០ឆ្នាំ នឹងត្រូវហោះទៅលេងនៅប្រទេសថៃ ដើម្បីប្រកួតកាត់សេចក្ដីថាកម្ពុជាឬវៀតណាម ដែលនឹងទៅលេងជុំផ្ដាច់ព្រ័ត្រនៅប្រទេសឥណ្ឌូណេស៊ីនាថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៤។
ការប្រកួតបាល់ទះជើងឯកអាស៊ីអាយុក្រោម២០ឆ្នាំនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានចុះឈ្មោះក្រុមបាល់ទះយុវជន U20 កម្ពុជារួចហើយ ប៉ុន្ដែដោយសារតំបន់អាស៊ានទទួលបានត្រឹម១កៅអី ហេតុនេះកម្ពុជាត្រូវឆ្លងកាត់ការប្រកួតជម្រុះជាមួយក្រុម U20 វៀតណាម។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះសហព័ន្ធកីឡាបាល់ទះកម្ពុជា បានកោះហៅយុវជនមកពីក្លឹបផ្សេងៗដូចជាសមាគមបាល់ទះវិសាខា និងសមាគមបាល់ទះក្រសួងមហាផ្ទៃជាដើមមកធ្វើតេស្ត ប៉ុន្តែមកទល់នឹងពេលនេះ សហព័ន្ធមិនទាន់បានទម្លាយឱ្យដឹងពីសមាសភាពយុវជន U20 កម្ពុជានៅឡើយទេ៕