• 2024-04-29 08:00:00
  • បាល់ទះ

មក​ស្គាល់​កីឡាករទាំង៤ឈ្នះ​ពានរង្វាន់​ឯកត្តជន និង​ម្នាក់​ឈ្នះ​រហូត​ដល់​ទៅ​២​ពាន​រង្វាន់​

  • 2024-04-29 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ឯកត្តជន ជា​ពាន​ត្រូវ​ផ្ដល់​ជូន​កីឡាករ​​ដែល​មាន​សមត្ថភាព​និង​កីឡាករ​ឆ្នើម​ក្នុង​ព្រឹត្តិការណ៍​ ចាប់​តាំង​ពី​​ផ្ដើម​ប្រកួត​ដំបូង​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ យ៉ាងណា​ការប្រកួត​ពាន​៤​ស្មើ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដ៏​កក្រើក​​នៅ​រាជធានី​ភ្នំពេញ Wurkz Special Volleyball Cup 4x4 ឆ្នាំ​២០២៤ ក៏​បាន​បញ្ចប់​ដោយជោគជ័យ​ទៅ​ហើយ​ដែរ ហើយ​ក្នុង​នោះ​កម្មវិធី​បាន​រក​ឃើញ​កីឡាករ​៤​រូប​ដែល​ឈ្នះ​ពាន​៥​ផ្សេងៗ។

មឿន ម៉េងឡាយ, សួន ចាន់ណារ៉ូ, គួន ម៉ុម, សឿន ហេង

កីឡាករ​ដែល​ទទួល​បាន​ពាន​រង្វាន់​ឯកត្តជន​​មុន​គេគឺ​ស្មាត់​ស្ដាំ​ដ៏​ឆ្នើម សឿន ហេង មក​ពី​សមាគម​បាល់​ទះ​វិសាខា A។ ហេង​ ទទួល​បាន​រង្វាន់​ឯកត្តជន​ "កីឡាករ​វាយ​សេវា​ល្អ​ជាង​គេ​បំផុត-The Best Sever"។

កីឡាករ​ដែល​ទទួល​បាន​ពាន​រង្វាន់​ឯកត្តជន​ទី​២​គឺកីឡាករ​ មឿន ម៉េងឡាយ មក​ពី​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ A។ ម៉េងឡាយ ទទួល​បាន​រង្វាន់​ឯកត្តជន​ "កីឡាករ​ធ្វើ​រនាំង​ល្អ​​ជាង​គេ​បំផុត-The Best Blocker"។

សឿន ហេង, មឿន ម៉េងឡាយ, លោកបណ្ឌិត អាំង សិរីពិសិដ្ឋ, សួន ចាន់ណារ៉ូ, គួន ម៉ុម

កីឡាករ​ដែល​ទទួល​បាន​ពាន​រង្វាន់​ឯកត្តជន​ទី​៣គឺកីឡាករ​ សួន ចាន់​ណារ៉ូ មក​ពី​សមាគម​បាល់ទះវិសាខា​ A។ ចាន់​ណារ៉ូ ទទួល​បាន​រង្វាន់​ឯកត្តជន​ "កីឡាករ​ប៉ះសេ​ល្អ​​ជាង​គេ​បំផុត-The Best Setter"។

កីឡាករ​ដែល​ទទួល​បាន​ពាន​រង្វាន់​ឯកត្តជន​ទី៤គឺកីឡាករ​ គួន ម៉ុម មក​ពី​សមាគម​បាល់ទះវិសាខា​ A។ ម៉ុម ទទួល​បាន​រង្វាន់​ឯកត្តជន​ "ស្មាត់​ល្អជាង​គេ​បំផុត-The Best Spiker"។

កីឡាករ​ដែល​ទទួល​បាន​ពាន​រង្វាន់​ឯកត្តជន​ទី៥គឺកីឡាករ​ គួន ម៉ុម មក​ពី​សមាគម​បាល់ទះវិសាខា​ A។ ម៉ុម ទទួល​បាន​រង្វាន់​ឯកត្តជន​ "កីឡាករ​ល្អបំផុតប្រចាំ​ព្រឹត្តិការណ៍-The Most Valuable Player"។

គួរ​បញ្ជាក់​ដែរថា ពាន​រង្វាន់​ឯកត្តជន​ទាំង​៥​នេះ​ ត្រូវ​​​បាន​ក្រុម​ហ៊ុន​ Wurkz និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ផ្ដល់ជូន​នៅ​តម្លៃ​ក្នុង​​មួយ​ពាន​រង្វាន់​មាន​ទឹកប្រាក់ ១ លាន​រៀល៕

អត្ថបទ៖ Um Sopheak

មតិយោបល់