• 2024-05-13 17:57:33
  • ប្រដាល់

១០គូ​របស់​ទូរទស្សន៍​ TOWN​ កក្រើក​កម្ពុជា​ នឹង​មាន​​ Views​ រាប់​ម៉ឺន​នាក់​ទស្សនា​ការ​ Online ​ទៀត​ហើយ​

  • 2024-05-13 17:57:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍​ TOWN ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ជា​ផ្លូវ​ការ​នៃ​ការ​ប្រកួត​កម្មវិធី​ ​រាជសីហ៍ Kun Khmer​ បង្ហាញ​មុខ​សុទ្ធតែ​កីឡាករ​ល្បីឈ្មោះ​ជួរ​មុខ​នៅ​កម្ពុជា​ស្ទើរ​ទាំង​អស់​ត្រៀម​ប៉ះ​អ្នក​លេង​គុន​ចិន​ ថ្ងៃ​ទី១៤​ ខែ​ឧសភា​ ឆ្នាំ​២០២៤​ នៅ​ទីក្រុង​កោះពេជ្រ។​

លោក​ Tommy Kim ​ទីប្រឹក្សា​ស្ថានីយ​ទូរទស្សន៍​ថោន​ (TOWN)​ បាន​ឲ្យ​ដឹង​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ល្ងាច​មិញ​នេះ​ថា​ កម្មវិធី​​រាជសីហ៍ Kun Khmer​ ស្អែក​នេះ​ជា​ការ​ផ្សព្វផ្សាយ​ធំ​ធេង​ចំពោះ​គុន​ខ្មែរ​ទៅ​ដល់​ពិភពលោក​ និង​ជា​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ ភាព​រីកចម្រើន​ តំបន់​ទេសចរណ៍​សក្ដានុពល​របស់​កម្ពុជា​ផង​ដែរ​ទៅ​អ្នក​ទស្សនា​រាប់​លាន​នាក់​ជា​មិនខាន។​

ស្ថាបនិក​គុន​ខ្មែរ​របស់​សង្វៀន​ TOWN​ ខាង​លើ​​នេះ​បន្ថែម​ទៀត​ថា​ ការ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ ការ​ខំ​ប្រឹងប្រែង​ប្រកួត​ដោយ​ពីអស់​សមត្ថភាព​របស់​កីឡាករ​គុន​ខ្មែរ​បាន​ធ្វើ​ឲ្យ​ក្រុម​ការងារ​របស់​ស្ថានីយ​ផ្ទាល់​កាន់តែ​មាន​ទឹកចិត្ត​ក្នុង​ការ​បង្កើត​ឲ្យ​មាន​កម្មវិធី​ប្រកួត​ធំៗ​ផ្សេង​ៗ​ជា​បន្តបន្ទាប់​ទៅ​ទៀត។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ធំៗ​កន្លង​ទៅ​របស់​ទូរទស្សន៍​ TOWN​ គឺ​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង​ និង​ទទួល​បាន​ការ​គាំទ្រ​ ទស្សនា​ផ្ទាល់​ ទស្សនា​លើ​ប្រព័ន្ធ​ Online​ ជា​ច្រើន​រាប់​រយ​ K​ នា​ពេល​កន្លង​ទៅ។​ យ៉ាងណា​ការ​ប្រកួត​នៅ​ថ្ងៃ​ទី១៤​ ឧសភា​ ២០២៤​ នេះ​រឹតតែ​ពិសេស​ដែល​មាន​សុទ្ធតែ​ជើងខ្លាំង​ប្រចាំ​ប្រទេស​កម្ពុជា​ដូច​ជា​ ម៉ឺន មេឃា សាន់ គុន​ខ្មែរ​ ភក្ដី​ គុន​ខ្មែរ​ ឈិត​ សេរីវណ្ណថង​ ពេជ្រ សម្បត្តិ​ ផល​ សោភ័ណ្ធ​ រឿង​ សោភ័ណ្ឌ​ និង​ ធឿន​ ធារ៉ា​ ជា​ដើម។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​វេលា​ម៉ោង​ ៨​យប់​តទៅ​នៅ​ទីក្រុង​កោះពេជ្រ​ ដោយ​ផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍​ និង​ហ្វេសបុក​ TOWN៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី