• 2024-04-29 06:05:00
  • បាល់ទះ

ប៊ន ណារិទ្ធ ប្រាប់​ពី​ចំណុច​ធ្វើ​ឱ្យ​ក្រសួងមហាផ្ទៃ A ចាញ់វិសាខា A នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ

  • 2024-04-29 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាញ់​ក្រោម​​ថ្វី​ដៃ​ក្រុម​ជើង​ខ្លាំង​វិសាខា A ៣សិត​ទល់​នឹង​១សិត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​នា​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ ធ្វើ​ឱ្យ​អ្នក​ប៉ះសេ​សមាគម​បាល់​ទះ​ក្រសួង​មហាផ្ទៃ A ប៊ន ណារិទ្ធ មាន​ការ​សោកស្ដាយ​ជា​ខ្លាំង ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​អ្នក​ប៉ះសេ​រូប​នេះ​បាន​ទទួល​ស្គាល់​​លទ្ធផល​ និង​ចាត់​ទុក​វា​ជា​ការប្រកួត​ប្រជែង​មួយ​ដ៏ស្វិត​ស្វាញ​។

ប៊ន ណារិទ្ធ

ក្រោយ​គ្រងជា​ជើង​ឯក​រង​នៃពានរង្វាន់​ប្រកួត​បាល់ទះ៤ស្មើទូទាំងប្រទេស Wurkz Special Volleyball Cup 4x4 2024 អតីត​អ្នកប៉ះសេ​ដៃ​ទី​២​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​បង្ហាញ​ចំណុច​ខ្លះៗ​ដែល​ក្រុម​របស់​ខ្លួន​រង​បរាជ័យ។ ណារិទ្ធ​មើល​ឃើញ​ថា​ពីរ​សិត​ដំបូង​សិស្សប្អូន​ មឿន ម៉េងឡាយ និង​ ធី ម៉េង​ហួង ហាក់​បី​វាយ​សេវា​ខូច​ច្រើន​ និង​ទទួលសេវា​មិន​បាន​ល្អ ប្រសិន​បើ​ការចាប់សេវា និងវាយ​សេវា​របស់​ស្មាត់​ធំទាំងពីរ​ល្អ​ដូច​សិត​ទី​៣ នោះ​ការប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​កាន់​តែ​ស្វិតស្វាញ​ជាង​នេះ​ទៅ​ទៀត។ សិត​ទី៣​សមាគម​បាល់​ទះ​ក្រសួង​មហាផ្ទៃ A បាន​វាយ​បក​យក​ឈ្នះ​វិសាខា​ A ក្នុង​លទ្ធផល ២៧-២៥ ពិន្ទុ។

អ្នក​ប៉ះសេ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កណ្ដាលបាននិយាយ​ថា ៖"សម្រាប់​ក្នុង​សិត​ទី​៣​ក្រុម​របស់​ខ្ញុំ​បាទ​គឺ​ហៅ​ថា​វាយ​បក​យក​ឈ្នះ​បាន​មួយ​សិត​ហ្នឹង​គឺ​ដោយ​មូល​ហេតុ​ថា​ ម៉េងហួង និង​ម៉េង​ឡាយ​ សេវា​ពួកគាត់​ចាប់​ផ្ដើម​ដូរ​វិញ​ ហើយ​ការ​លេង​បួន​ស្មើ​នេះ​ បើ​ខ្ញុំ​និយាយ​ឱ្យ​អស់​ទៅ​ពួកគាត់​គឺ​ជា​ក្ដី​រំពឹងរបស់​ក្រុម ហើយ​បើ​សិន​ការ​បង្ហាញ​ខ្លួន​ឬការ​វាយ​សេវា​ការ​ចាប់​សេវា​របស់​ពួកគាត់​បាន​ល្អ ហ្នឹង​ក្រុម​ទាំង​មូល​នឹ​ងល្អ​ទៅ ប៉ុន្តែ​និយាយ​នេះ​មិន​មែន​ដាក់​បន្ទុក​លើ​ប្អូន​ៗ​ចាញ់​ដោយសារ​ប្អូនៗ​ទេ​ ព្រោះ​យើង​ចាញ់​ចាញ់​ទាំងអស់​គ្នា​ ខ្ញុំ​ក៏​ប៉ះសេ​មិន​​ល្អ​ចាប់​សេវា​ក៏​មិន​ល្អ​ យើង​ចាញ់​ទាំង​អស់​គ្នា​ ប៉ុន្តែ​ប្រសិន​ដើម​ទឹក​សេវា​របស់​គាត់​មុត​ដូច​សិត​ទី​៣ ខាង​គេ​ក៏​អត់​មាន​អី​ថា​មក​សង្រ្គប់​​យើង​អី​ដល់​​ថ្នាក់​ហ្នឹង​ដែរ ប៉ុន្តែ​ដោយសារ​ពី​ដើម​ទឹក​មក​យើង​ខូច​សេវាច្រើន»។

ធី ម៉េងហួង និង មឿន ម៉េងឡាយ (ស្ដាំ)

ជាមួយ​គ្នា​នោះ​ដែរ ប៊ន ណារិទ្ធ​ បាន​សរសើរ​ផ្លែ​សេវា​របស់​កីឡាករ​ សឿន ហេង ថា​ល្អខ្លាំង​ណាស់ ហើយ​ក្នុង​មួយឆាក​ជីវិត​បាល់ទះ​របស់​គេ​ធ្លាប់​តែ​ឃើញ​ឥណ្ឌូណេស៊ី​មាន​សេវា​ល្អ ប៉ុន្តែ​យ៉ាងណា​សេវារបស់​ សឿន​ ហេង​ គឺ​ល្អ​យក​តែ​មែន​ទែន​តែម្ដងពោល​គឺ​មិន​សរសើរ​មិន​បាន​៕

អត្ថបទ៖ Um Sopheak

មតិយោបល់