- 2024-04-02 09:11:12
- កីឡាផ្សេងៗ
ការរួមចំណែកក្នុងវិស័យកីឡា លោក ឈឹម សុវេត ចំណាយទាំងពេលវេលា និងថវិកាលើកស្ទួយកីឡានៅកម្ពុជា
- 2024-04-02 09:11:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការរួមចំណែកក្នុងវិស័យកីឡា លោក ឈឹម សុវេត ចំណាយទាំងពេលវេលា និងថវិកាលើកស្ទួយកីឡានៅកម្ពុជា
ចន្លោះមិនឃើញ
លោក ឈឹម សុវេត ថាលោកក៏ជាអ្នកចូលចិត្ត និងជាអ្នកលេងកីឡាមួយផងដែរពីមុន ដូច្នេះទោះរវល់ជាមួយភោជនីយដ្ឋាន ឡាសែន ហេង ហេង យ៉ាងណាក្ដីក៏ឆ្លៀតចូលរួមលើកស្ទួយ និងឧបត្ថម្ភដែរដូចជាការត្រៀមចេញទៅឥណ្ឌារបស់ តេក្វាន់ដូ ITF នេះជាដើម។
ថ្លែងក្រោយបញ្ចប់កម្មវិធីមហាសន្និបាតរបស់សហព័ន្ធតេក្វាន់ដូ ITF កន្លងទៅនេះ លោក ឈឹម សុវេត បានឲ្យដឹងថា វិស័យឯកជនគឺមិនអាចកាត់ផ្ដាច់ពីកិច្ចការសប្បុរសធម៌នោះទេ ដូច្នេះត្រូវតែមានការចែករំលែក និងជួយគ្នាទៅវិញទៅមក។
ម្ចាស់ភោជនីយដ្ឋាន ឡាសែន ហេង ហេង ខាងលើនេះបន្ថែមទៀតថា កន្លងទៅលោកក៏ជាអ្នកលេងបាល់ទះតាមស្រុកភូមិដែរ និងបច្ចុប្បន្ននេះក៏លេងកីឡាវាយកូនឃ្លីលើតុបែបសុខភាពពេលទំនេរៗមួយរូប។ ថ្មីៗនេះដោយដឹងថាសហព័ន្ធតេក្វាន់ដូ ITF ស្វែងរកថវិកាគាំទ្រដើម្បីបានសិស្សចេញទៅប្រកួតប្រទេសឥណ្ឌា រូបលោកក៏បានរួមចំណែកថវិកាតាមលទ្ធភាពផងដែរ និងបញ្ចុះតម្លៃ ១៥% ដល់ក្រុមអ្នកកីឡាកម្ពុជាទៀតដែរអញ្ជើញទៅហាងរបស់លោក។
មែនទែនទៅលោក ឈឹម សុវេត បានឧបត្ថម្ភលើវិស័យកីឡាជាច្រើនដងរួចហើយដល់កីឡាករ កីឡាការិនីកម្ពុជាដែលឈ្នះមេដាយពីក្រៅស្រុក និងបានឧបត្ថម្ភក្នុងពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២៣ កន្លងទៅនេះដែរ។ បញ្ជាក់ដែរថា លោក ឈឹម សុវេត ជាម្ចាស់ភោជនដ្ឋាន ឡាសែន ហេង ហេង ដែលមានទីតាំងទី១ ចុះពីកោះពេជ្រ និងសាខាទី២ ជាប់គល់ស្ពានច្បារអំពៅ។ ប្រសិនបើមហាជន និងកីឡាករចង់ទៅគាំទ្រអាចទំនាក់ទំនងទៅកាន់លេខលោកផ្ទាល់ 096 999 0630 ។ លោកបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមតេក្វាន់ដូ ITF កម្ពុជាត្រៀមទៅប្រកួតជើងឯកអាស៊ី នៅប្រទេសឥណ្ឌា អំឡុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕