• 2024-03-30 07:07:21
  • កីឡា​ផ្សេង​ៗ

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ធ្វើ​ពិធី​សូត្រមន្ត​ចំរើន​ព្រះបរិត្ត​សុំ​សិរីសួស្ដី​ឆ្នាំ​ថ្មី​

  • 2024-03-30 07:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​ថ្ងៃ​ទី៣០​ ខែ​មីនា​ ឆ្នាំ​២០២៤​ នេះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ បាន​ធ្វើពិធី​សូត្រមន្ត​ចំរើន​ព្រះបរិត្ត​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ឆ្នាំ​រោង​នៅ​ទីស្នាក់ការ​ផ្ទាល់។​ នេះ​ជា​ទំនៀមទម្លាប់​ដ៏​ប្រពៃ​របស់​ខ្មែរ​តែងតែ​ធ្វើ​ឡើង​មុន​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​កន្លង​ទៅ​ដើម្បី​សុំ​សេចក្ដី​ចំរើន​ និង​សិរីសួស្ដី​ឆ្នាំ​ថ្មី។​ ក្នុង​ពិធី​នេះ​ដែរ​គឺ​បាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​ NOCC​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ សមាជិក​ និង​ព្រឹទ្ធាចារ្យ​កីឡា​ចាស់ៗ​ទៀត​ផង។​ ឯកឧត្ដម​បាន​ជូន​បច្ច័យ​ខ្លាំង​ៗ​ដល់​ព្រឹទ្ធាចារ្យ​កីឡា​ដែល​អញ្ជើញ​មក​ក្នុង​ពិធី​ព្រឹកមិញ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី