• 2024-04-01 05:19:20
  • កីឡា​ផ្សេង​ៗ

ការ​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ ឆ្នាំ​២០២៤​ បើក​ជា​ផ្លូវ​ការ​ និង​បញ្ចប់​នៅ​ថ្ងៃ​ទី៨ ខែ​មេសា

  • 2024-04-01 05:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​សម្រាប់​សិស្ស​បឋមសិក្សា​ នៅ​ឆ្នាំ​២០២៤​ នេះ​បាន​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​រសៀល​ម្សិលមិញ​នេះ​នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ (រូបភាពអគ្គនាយកដ្ឋានកីឡា)

ថ្លែង​ក្នុង​ពិធី​បើក​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​ជំរុញ​ឲ្យ​មាន​សកម្មភាព​លេង​កីឡា​តាម​បណ្ដា​សាលា​ និង​បណ្ដុះ​ស្មារតី​សិស្ស​ថ្នាល​ឲ្យ​ស្រឡាញ់​ចូលចិត្ត​លេង​ ឬ​ចាប់​យក​កីឡា​ណា​មួយ​ដែល​ខ្លួន​ចង់​ហ្វឹកហាត់។​ ជា​ឱកាស​តម្រង់ទិស​ដល់​អ្នក​មាន​និស័យ​ជា​មួយ​ផ្នែក​កីឡា​បន្ត​ដំណើរ​ហ្វឹកហាត់​ដើម្បី​សម្រេច​បំណង​នៅ​ថ្ងៃ​អនាគត។​

(រូបភាពអគ្គនាយកដ្ឋានកីឡា)

ថ្នាក់ដឹកនាំ​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​ សូម​ឲ្យ​ប្រតិភូ​ លោក​គ្រូ​ អ្នក​គ្រូ​ ទាំង​អស់​ដឹកនាំ​គោរព​នូវ​បទបញ្ជា​នៃ​ការ​ប្រកួត​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​ និង​ពិនិត្យ​មើល​គ្រប់គ្រង​កីឡាករ​ កីឡា​ការិនី​ឲ្យ​បាន​ល្អ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​ចូលរួម​សុខ​សុវត្ថិភាព។​

(រូបភាពអគ្គនាយកដ្ឋានកីឡា)

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​សិស្ស​បឋម​សិក្សា​ ឆ្នាំ​២០២៤​ នេះ​ចាប់​ពី​ថ្ងៃ​ទី៣០​ ខែមីនា ដល់​ទី៨​ ខែ​មេសា​ ឆ្នាំ​២០២៤​ នៅ​រាជធានី​ភ្នំពេញ។​ ការ​ប្រកួត​នេះ​គឺ​មាន​ ១២​ប្រភេទ​កីឡា​ បាល់ទាត់​ បាល់ទះ​ បាល់បោះ​ ហែលទឹក​ អត្តពលកម្ម​ វាយសី​ វាយ​កូនឃ្លី​លើ​តុ​ គុនដាវ​ ល្បុក្កតោ​ ប៉េតង់​ តេក្វាន់ដូ​ ITF​ តេក្វាន់ដូ​ WT​ សរុប​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ ២៩៦០​នាក់៕​

(រូបភាពអគ្គនាយកដ្ឋានកីឡា)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី