- 2016-07-27 16:19:11
- ប្រវត្តិ
មកស្គាល់ដៃគូ ហែមថុន វិទីនី សង្ហាហើយ ថែមទាំងពូកែទៀត
- 2016-07-27 16:19:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ដៃគូ ហែមថុន វិទីនី សង្ហាហើយ ថែមទាំងពូកែទៀត
ចន្លោះមិនឃើញ
ពូ សុវិជ្ជា កីឡាករហែលទឹករស់នៅអាមេរិកជាដៃគូរបស់កីឡាការិនី ហែមថុន វិទីនី ដែលត្រូវតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតព្រឹត្តិការណ៍អូឡាំពិក នៅប្រទេសប្រេស៊ីលនាពេលខាងមុខនេះ។ ដោយសារតែកីឡាកររូបនេះ មានសមត្ថភាពខ្ពស់និងជាមនុស្សដែលលោក ហែម គីរី គិតថា នឹងជួយកម្ពុជាបានច្រើនផងនោះ ខាងក្រោមនេះជាប្រវត្តិត្រួសៗរបស់ ពូ សុវិជ្ជា ៖
គ្រួសារ
ពូ សុវិជ្ជា មានឪពុកជាជនជាតិខ្មែរ និងម្ដាយជាជនជាតិថៃ។ រូបគេបានកើតនៅទឹកដីអាមេរិក ហើយរស់នៅទីនោះជាមួយក្រុមគ្រួសារ។ បច្ចុប្បន្ន កីឡាកររូបនេះនៅលីវនៅឡើយទេ ដោយរូបគេទើបតែមានអាយុ២១ឆ្នាំប៉ុណ្ណោះ។
កម្រិតសិក្សា
ពូ សុវិជ្ជា បច្ចុប្បន្នរៀននៅមហាវិទ្យាល័យ Brown នៅអាមេរិក។ រូបគេចាប់យកជំនាញវេជ្ជបណ្ឌិត ដោយពេលនេះ រៀនឆ្នាំទី២ហើយ។
កីឡាហែលទឹក
ពូ សុវិជ្ជា ចាប់ផ្ដើមហាត់ហែលទឹកជាលក្ខណៈអាជីពតាំងពីអាយុ៦ឆ្នាំ។ ហាត់បាន២ឆ្នាំ រូបគេក៏ចាប់ផ្ដើមចេញប្រកួតឱ្យសាលាដែលរូបគេរៀន ហើយចាប់ពីពេលនោះមក ក៏បានចូលប្រកួតកម្មវិធីផ្សេងៗជាច្រើន។ អ្វីដែលគេគ្រប់គ្នាមើលឃើញថា សុវិជ្ជា ល្អគឺរូបគេអាចអាចហែលទឹកបានចម្ងាយ១០០ម៉ែត្រ ដោយប្រើពេលត្រឹមតែ៥៣វិនាទីប៉ុណ្ណោះ ពោលគឺលើសកីឡាករក្នុងស្រុកគ្រប់គ្នា។
ចូលលេងតំណាងឱ្យកម្ពុជា
នេះជាលើកទី៤ហើយ ដែល ពូ សុវិជ្ជា ចូលលេងឱ្យកម្ពុជា។ ដោយលើកទី១ នៅឆ្នាំ២០១៣ នៅប្រទេសអេស្ប៉ាញ ទីក្រុង Barcelona ក្នុងព្រឹត្តិការណ៍ជើងឯកហែលទឹកពិភពលោក លើកទី២នៅស៊ីហ្គេមឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី និងលើកទី៣នៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៥ដែរ ក្នុងកម្មវិធី World Championship ។
ការទៅលេងនៅអូឡាំពិកនាពេលខាងមុខ
ពូ សុវិជ្ជា និងហែមថុន វិទីនី នឹងតំណាងឱ្យកម្ពុជាចូលរួមប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនៅប្រទេសប្រេស៊ីល។ ដោយមើលឃើញពីសមត្ថភាពរបស់អ្នកទាំងពីរនេះ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា មានសង្ឃឹមខ្ពស់ថាកម្ពុជា អាចធ្វើបានល្អជាងរាល់ដង។
អត្ថបទ៖ មុន្នី រម្យ