- 2025-01-03 04:27:00
- បាល់ទាត់
ក្រោយពីធ្វើឲ្យហ្វេនខ្ទេចខ្ទាំបេះដូងមួយប្រាវ Man City សំឡឹងឃើញរនាំងការពារទៀតហើយ
- 2025-01-03 04:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយពីធ្វើឲ្យហ្វេនខ្ទេចខ្ទាំបេះដូងមួយប្រាវ Man City សំឡឹងឃើញរនាំងការពារទៀតហើយ
ចន្លោះមិនឃើញ
ខណៈដែលទីផ្សារដោះដូរកីឡាករកំពុងតែដំណើរការពេលនេះក្លិបអ្នកមានមេឃខៀវ Manchester City បានបើកយុទ្ធនាការនាំចូលខ្សែការពារទៀតហើយ ម្នាក់នោះគឺ Abdukodir Khusanov គឺជារនាំងការពារកណ្ដាលដ៏រឹងមាំរបស់ក្លិប RC Lans នៅ Ligue1 បារាំង។
គេដឹងថាមួយរយៈចុងក្រោយនេះ Manchester City មានបញ្ហាយ៉ាងខ្លាំងនៅតំបន់ការពារបន្ទាប់ពីបណ្ដាក់គ្នារងរបួសអស់ពីម្នាក់ចូលម្នាក់ ដ្បិតតែមានការជាសះស្បើយមកវិញជាបណ្ដើរប៉ុន្តែនៅតែមានចន្លោះប្រហោង។ បើតាមយុទ្ធសាស្ត្ររបស់អ្នកចាត់ការ Pep Guardiola គឺការនាំយករនាំងការពារជារឿងសំខាន់ ដូចដែលលោកបានមកកាន់ Manchester City ដំបូងៗយ៉ាងដូច្នេះដែរ។
មិនមែនមានតែក្លិប Manchester City មួយទេ ដែលដក់ចិត្តស្រលាញ់ភាពប៉ិនប្រសព្វរបស់ខ្សែការពារវ័យ២០ឆ្នាំដែលសម្បូរទៅដោយទេពកោសល្យរូបនេះ ប៉ុន្តែសាមីខ្លួនផ្ទាល់ហាក់ជាប់ចិត្តជាមួយ មេឃខៀវ ជាងក្លិបផ្សេងៗ។ តាមចចាមអារ៉ាមភាគរយខ្ពស់ខ្សែការពាររូបនេះនឹងមកកាន់ទឹកដីអង់គ្លេសយ៉ាងពិតប្រាកដក្នុងកំឡុងទីផ្សារដោះដូរនាខែមករានេះតែម្ដង៕