• 2023-03-15 02:51:12
  • ប្រវត្តិ​​

តើ​ប្រទេស​ណា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ច្រើន​ជាង​គេ?

  • 2023-03-15 02:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ីហ្គេម​បាន​ចាប់​ផ្ដើម​ព្រឹត្តិការណ៍​​ប្រកួត​របស់​ខ្លួន​ដំបូង​បំផុត​នៅ​ឆ្នាំ​១៩៥៩ ដែល​កាល​នោះ​មាន​ឈ្មោះ​ថា Southeast Asian Peninsular Games ដែល​ប្រទេស​ថៃ​រៀបចំ​ធ្វើ​ជា​ម្ចាស់​​ផ្ទះ។

នៅ​ឆ្នាំ​នោះ​មាន​តែ​ប្រទេស​ចំនួន​៦​ប៉ុណ្ណោះ​ចូលរួម​ប្រកួតប្រជែង​​មាន​ដូចជា មីយ៉ាន់ម៉ា ឡាវ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម​និង​ម្ចាស់​ផ្ទះ​​ថៃ។ ពួក​គេ​ត្រូវ​ប្រកួត​គ្នា​លើ​១២​ប្រភេទ​កីឡា ហើយ​ថៃ​ជា​ប្រទេស​ដែល​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ ទទួល​បាន​មេដាយ​មាស​៣៥​គ្រឿង ប្រាក់​២៦​គ្រឿង និង​សំរឹទ្ធិ​​១៥​គ្រឿង​សរុប​​ទាំង​អស់​៧៦​គ្រឿង។

គិត​ត្រឹម​ឆ្នាំ​២០២១ ស៊ីហ្គេម​បាន​រៀបចំ​​៣១​លើក​រួច​មក​ហើយ ស្របពេល​ដែល​ម៉ាឡេស៊ី​និង​ថៃ​ជា​ប្រទេស​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ច្រើន​ជាង​គេ។ បន្ត​ទៅ​នេះ Sabay នឹង​បង្ហាញ​ប្រទេស​ដែល​​​បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ច្រើន​ជាង​គេ៖

  • ថៃ ៦​ដង
  • ម៉ាឡេស៊ី ៦ដង
  • សិង្ហបុរី ៤ដង
  • ឥណ្ឌូណេស៊ី ៤ដង
  • ហ្វីលីពីន ៤ដង
  • វៀតណាម ២ដង
  • មីយ៉ាន់ម៉ា ៣ដង
  • ឡាវ ១​ដង
  • ប្រ៊ុយណេ ១ដង
  • កម្ពុជា ០
  • ទីម័រ ០

សម្រាប់​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​នឹង​ទទួល​សិទ្ធិ​​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ។ ប្រទេស​ទាំង​១១​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​នឹង​ត្រូវ​ប្រកួតប្រជែង​គ្នា​លើ​៣៨​ប្រភេទ​កីឡា​ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ឆ្នាំ​២០២៣។ កីឡដ្ឋានជាតិមរតកតេជោ​នឹង​​ក្លាយ​ជា​ទីតាំង​សំខាន់​ជាង​គេ​សម្រាប់​ការ​ប្រកួត ខណៈ​ព្រឹត្តិការណ៍​ឈរ​ក្រោម​ពាក្យ​ស្លោក "កីឡា​រស់​ក្នុង​សន្តិភាព"។ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់