• 2023-03-06 03:24:08
  • ប្រវត្តិ​​

កីឡាករ​កម្ពុជា​ម្នាក់​នេះ​កាន់​កំណត់ត្រា​រក​បាន​គ្រាប់​បាល់​លឿន​បំផុត​នៅ​ស៊ីហ្គេម

  • 2023-03-06 03:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណត់ត្រា​រក​បាន​គ្រាប់​បាល់​លឿន​បំផុត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​​គឺ​កំពុង​កាន់​កាប់​ដោយ​កីឡាករ​​កម្ពុជា សៀង ចន្ធាសម្រេច​ទី​បាន​ត្រឹម​រយៈពេល​​១៨​វិនាទី​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​២០១៩។

គ្រាប់​បាល់​របស់​សមាជិក​ក្លឹប​បឹងកេត​​រក​បាន​​ក្នុង​ជំនួប​កម្ពុជា​លេង​ទល់​នឹង​មីយ៉ាន់ម៉ា​នៅ​វគ្គ​ដណ្ដើម​មេដាយ​សំរឹទ្ធ​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​រៀបចំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ជា​រឿង​ដែល​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​កម្ពុជា​​រំភើប​ចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​កែ​បាល់​លេង​បាន​តែ​១៨​វិនាទី ខ្សែ​បម្រើ​ប្រយុទ្ធ សៀង ចន្ធា​រក​បាន​គ្រាប់​នាំ​មុខ​ជូន​​ក្រុម​ទាំង​​មូល។

វា​បាន​​​ធ្វើ​ឲ្យ​​ចន្ធា ក្លាយ​ជា​ម្ចាស់​កំណត់ត្រា​រក​បាន​គ្រាប់​បាល់​លឿន​បំផុត​នៅ​ស៊ីហ្គេម រហូត​ដល់​បច្ចុប្បន្ន។ យ៉ាងណាមិញ ក្នុង​ការ​ប្រកួត​នេះ​បាន​បន្ត​រហូត​ដល់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ក្រោយ​ពេល​កម្ពុជា​និង​មីយ៉ាន់ម៉ា​ប្រកួត​ស្មើ​គ្នា ២-២។

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ មីយ៉ាន់ម៉ា ទទួល​បាន​មេដាយ​សំរឹទ្ធ បន្ទាប់​ពី​ឈ្នះ​បាល់​ប៉េណាល់ទី​លើ​កម្ពុជា ៥ទល់​នឹង​៤។ ត្បិត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​បែប​នេះ​ក្ដី តែ​នេះ​ជា​​កំណត់ត្រា​ចំណាត់​ថ្នាក់​ល្អ​បំផុត​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​​ចាប់​តាំង​ពី​ចូល​ប្រកួត​ស៊ី​ហ្គេម។ ​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី